More

    គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចក្លាយជាជម្លោះពាក្យសម្ដីដាក់គ្នាមួយប៉្រាវ ផ្អើលពេញផ្លូវ

    spot_img

     

    ភ្នំពេញ: មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត toyota prius នឹងរថយន្ត camry ឆ្លាម បណ្ដាលឲ្យរងការខូចខាតរៀងខ្លួនបន្តិចបន្តូច ដោយភាគីទាំងពីរប្រកែកគ្នាយកត្រូវរៀងខ្លួន នឹងក្លាយទៅជាជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រ៉ាវផ្អើលអស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចចុះអន្តរាគមន៍។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩និង ៣០យប់ថ្ងៃទី ២៥ ខែមិនាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការ៉ាស់សាំង តូតាលតាមបណ្ដោយផ្លូវហព័ន្ធរុស្សី ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងកាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមេរីឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-3651 និងរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉តា ព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ2BT-2789 ដោយរថយន្តពីរគ្រឿងធ្វើដំណើរស្របគ្នាទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តកាមេរីឆ្លាមបានបួងចង្កូតមកខាងស្ដាំដៃបន្តិចបណ្ដាលឲ្យប៉ះជាមួយនឹងរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតរៀងខ្លួនបន្តិចបន្តូចបន្ទាប់មកភាគីទាំងពីរបានបើករថយន្តមកអៀបចិញ្ចើមផ្លូវដើម្បីធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានប្រកែកគ្នាយកត្រូវរៀងខ្លួន ក៍កើតជាជម្លោះពាក្យសម្ដីដាក់គ្នាប៉្រាវផ្អើលអស់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាម។
    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលបន្តទៀត បន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នាយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img