ទំព័រដើម ទំព័រដើម រន្ធត់ណាស់!! នារីពីរនាក់ជិះម៉ូតូដើរលក់ម្ជូរពេលយប់ ត្រូវរថយន្តបើកបុកបណ្តាលម្នាក់ខ្ទេចជើងមួយចំហៀង

រន្ធត់ណាស់!! នារីពីរនាក់ជិះម៉ូតូដើរលក់ម្ជូរពេលយប់ ត្រូវរថយន្តបើកបុកបណ្តាលម្នាក់ខ្ទេចជើងមួយចំហៀង

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសពីរនាក់ស្រវឹងស្រាជោគ បើករថយន្តtoyota prius មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយនារីពីរនាក់ដើរលក់ម្ជូរពេលយប់ពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសខ្ទេចជើងមួយចំហៀង កាលពីវេលាម៉ោង ២ រំលងអាធ្រាតឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខមន្ទីពេទ្យសែនសុខ តាមបណ្តោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-7684 ដឹកម្ជូរដើរលក់តាមហាងពេលយប់ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AZ-5220បើកបរដោយបុរសម្នាក់រួមដំណើរនឹងប្រុសម្នាក់ទៀតក្នុងស្ថានភាពស្របឹង ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសខ្ទេចជើងខាងឆ្វេងមួយចំហៀង និងម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទ បានព្យាយាម បើករត់រហូតមកដល់ចំណុចមុខការ៉ាសសាំងមួយកន្លែង តាមបណ្តោយផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរនិងអ្នករួមដំណើរដាក់ក្នុងរថយន្តបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខភ្លាមៗដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម