ទំព័រដើម ទំព័រដើម ទុកម៉ូតូចូល ផ្សារ មីត ថោន យកភីហ្សា មួយភ្លេត ចេញមកវិញត្រូវចោរលួចកាច់ក យកទៅបាត់

ទុកម៉ូតូចូល ផ្សារ មីត ថោន យកភីហ្សា មួយភ្លេត ចេញមកវិញត្រូវចោរលួចកាច់ក យកទៅបាត់

- ពាណិជ្ជកម្ម -

ភ្នំពេញ: យុវជនជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញម្នាក់ ជិះម៉ូតូមកយកភីហ្សា ក្នុងផ្សារទំនើប មីត ថោន ដោយយកម៉ូតូទុកកន្លែងចំណត ហើយបានផ្ញើរសន្តិសុខ ពេលចេញមកវិញត្រូវចោរលួចកាច់ក យកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចចំណតផ្ញើរម៉ូតូ ផ្សារមីត ថោន តាមបណ្ដោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អមខ ណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះយ៉ាន ហុងឆៃ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ ស្នាក់នៅខាងក្រោយមណ្ឌលសុខភាព ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ម៉ូតូដែរចោរលួចយកទៅបាត់ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AK-2733។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមូយគ្រឿង មកចូលផ្សារមីតថោន ដើម្បីមកយកភីហ្សា ដោយយកម៉ូតូមកទុកកន្លែងចំណត ហើយក៏បានផ្ញើរសន្តិសុខផងដែរ ដោយមិនកឹបសំបុត្រផ្ញើរនោះទេ រួចរូបគាត់ក៏បានចូលទៅក្នុងផ្សារ ដើម្បីយកភីហ្សា លុះដល់ម៉ោងកើតហេតុខាងលើ រូបគាត់បានចេញមកវិញ ស្រាប់តែបាត់ម៉ូតូគាត់ចេញពីកន្លែងកើតហេតុ។ ជនរងគ្រោះបានបន្តទៀតថា ភ្លាមនោះរូបគាត់ក៏សួរទៅសន្តិសុខដែរយាមនៅផ្សារ មិតថោន នោះថា ម៉ូតូគាត់បាត់ទៅណាហើយ? ភ្លាមនោះសន្តិសុខឆ្លើយមកវិញថា អត់ដឹងទេ គ្រាន់តែឃើញមានមនុស្សប្រុសពីរនាក់យកចេញទៅហើយ ស្មានថាម៉ូតូរបស់ពួកគេ។

បើតាមសម្តី សន្តិសុខបានប្រាប់ឲ្យដឹងថា ជនរងគ្រោះពេលដែលជិះម៉ូតូមកទុកនៅកន្លែងចំណតផ្ញើរ មិនបានផ្ញើរពួកគាត់នោះទេ រូចក៍ដើរចូលផ្សារបាត់ពេលជនរងគ្រោះចេញមកវិញបានថាបាត់ម៉ូតូ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។សន្តិសុខបានបន្តទៀតថានៅខណះពេលនោះមានភ្ញៀវចូលផ្សារច្រើនណាស់ ពួកគាត់មិនបានចាប់អារម្មថាបុរសពីរនាក់នោះជនសង្ស័យនោះទេ គ្រាន់តែឃើញឡើងជិះម៉ូតូនោះចេញទៅបាត់ដោយមិនដឹងថាជាម៉ូតូជនរងគ្រោះរងគ្រោះនោឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម