ទំព័រដើម ទំព័រដើម ជនជាតិបរទេសម្នាក់ បើករថយន្តបុកបង្គោលភ្លើងបាក់អស់មួយដើម

ជនជាតិបរទេសម្នាក់ បើករថយន្តបុកបង្គោលភ្លើងបាក់អស់មួយដើម

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: នារីជនជាតិបរទេសម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាត់អស់មួយដើម ឯរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមខាងលិចស្តុបណានប្រមាណជាង ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ 7 មករារាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញនារីជនជាតិបរទេសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខសៀមរាប2C-7097ធ្វើដំណើរទៅដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅចំកណ្ដាលទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងទៅមុខលែងរួច។ភ្លាមនោះតៃកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម