ទំព័រដើម ទំព័រដើម រថយន្តសាមុយ បើកបញ្ច្រាសផ្លូវទៅបុកម៉ូតូគ្រឿងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ រួចបើករត់បាត់

រថយន្តសាមុយ បើកបញ្ច្រាសផ្លូវទៅបុកម៉ូតូគ្រឿងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ រួចបើករត់បាត់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តសាមុយក្លីនីកឯកជនមួយកន្លែង បើកបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងជិះដោយនារីម្នាក់ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌សលាយខ្មៅពាក់ផ្លាកលេខភ្នំពេញ1HQ-9683ធ្វើដំណើរចុះពីលើស្ពានអាកាសច្បារអំពៅក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៍រថយន្តសាមុយក្លីនីកឯកជន មួយគ្រឿងពណ៌ក្រហមលាយសពាក់ផ្លាកលេខស្វាយរៀង2A-1345 មិនដឹងថានៅមន្ទីរពេទ្យខាងណានោះទេ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា និងបញ្ច្រាសផ្លូវចរាចរណ៍ ក៏ជ្រុលបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងខ្នុររងរបួសធ្ងន់។ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើករត់ចេញពីកន្លែងកើតហេតុ បាត់ តែត្រូវបានជ្រុះផ្លាកលេខនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកផ្លាកលេខរថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករងចាំធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម