ទំព័រដើម ទំព័រដើម មូលនិធិសប្បុរសធម៌ព្រីនស៍ Princeឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ.!

មូលនិធិសប្បុរសធម៌ព្រីនស៍ Princeឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ.!

- ពាណិជ្ជកម្ម -

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់ ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលា រៀនគោលដៅក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមិថុនាឆ្នាំ២០២២ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិ កម្ពុជា PLAN និងមូលនិធិសប្បុរសធម៌ព្រីនស៍ Prince នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះ សីហនុបានរាយការណ៍ថា អង្គការភ្លែនអន្តរជាតិកម្ពុជាបានសហការជាមួយមូលនិធិសប្បុរសធម៌ ព្រីនស៍ Prince ឧត្ថម្ភឧបករណ៍លាងសម្អាតដៃប្រើដោយឈ្នាន់ជាន់ជើងជូនសាលារៀនទូទាំងខេត្តចំនួន ១៩៨គ្រឿង និងសាប៊ូទឹកចំនួន ២៨៤ដប ជូនដល់សាលារៀនក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយធ្វើការបែងចែកដូចខាង ក្រោម ក្រុងព្រះសីហនុចំនួន ៣៦គ្រឿងសាប៊ូទឹកចំនួន ៧២ដប។

ស្រុកព្រៃនប់ ៩២គ្រឿង និងសាប៊ូទឹក ៩២ដប។
ស្រុកកំពង់សិលា ៤០គ្រឿង និងសាប៊ូទឹក ៨០ដប។ ស្រុកស្ទឹងហាវចំនួន ២០គ្រឿង និងសាប៊ូទឹក ២០ដប។ និងក្រុងកោះរ៉ុងចំនួន១០គ្រឿងនិងសាប៊ូទឹកចំនួន ២០ដប។

ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះ សីហនុ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត សូមអគុណ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ បាមរៀបចំពីធីប្រគល់ ទទួលឧបករណ៍លាងសម្អាតដៃដោយឈ្នាន់ជាន់ជើង សម្រាប់សិស្សប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ឧបករណ៍នេះវាមានគុណតម្លៃដល់សុខមាលភាពទាំងអស់គ្នា។

សូមមន្ទីរអប់រំ អាជ្ញាធរពាក់ព័ន្ធយល់ដឹងពីគុណតម្លៃនៃសម្ភារៈ ឧបករណ៍ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ក៏ដូចជាការចូលរួមថែទាំសុខភាពគ្រូ និងសិស្ស របស់យើង។ កម្ពុជាឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះជំងឺផ្តាសាយក៏មានការថនថយ ធ្វើឱ្យសុខភាពគ្រូ និងសិស្សកាន់តែរឹងមាំ។

ដើម្បីលើកកម្ពស់សុខភាពសាធារណៈសូមប្រើប្រាស់ឧបករណ៍ និងសម្ភារៈទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនៃការខិតខំប្រឹង ប្រែងរបស់យើង។ យើងត្រូវរួមគ្នាម្ចាស់ ការថែរក្សាសម្ភារៈ និងឧបករណ៍ដែលជាគុណប្រយោជន៍ នៃការថែទាំអនាម័យគ្រូ និងសិស្សរបស់យើងនៅតាមសាលានីមួយៗនៅទូទាំងខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យមន្ទីរអប់រំ គណៈនាយកគ្រប់គ្រងសាលាត្រូវថែទាំប្រើប្រាស់សម្ភារៈនិងឧបករណ៍ទាំងអស់នេះឱ្យមាននិរន្តភាព ដោយរៀបចំប្រើប្រាស់ប្រកបដោយចីរភាពផ្តល់អត្ថប្រយោជន៍ឱ្យបានពេញ លេញ។ ព្រមទាំងបានកោតសរសើរមូលនិធិសប្បុរសធម៌ព្រីនស៍បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 នាពេលកន្លងមកដែលបានផ្ដល់ជាសម្ភារៈថវិកាប្រឆាំងនឹងកូវីដកាលពីដើមឆ្នាំ ២០២១កន្លងមក យើងបានធ្វើការដោះស្រាយបានជាច្រើនមានដូចជា ម៉ាស៊ីនផលិតអ៊ុកស៊ីសែន សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ និងបំពាក់ឧបករណ៍ជាច្រើនផ្សេងទៀត។

កន្លងមកសប្បុរសធម៌ព្រីនស័បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជញ្ជាំងបេតុងអូរប្រឡាយ ដើម្បីរួម ចំណែកកែលម្អសោភណភាពក្រុងព្រះ សីហនុកាន់តែមានសណ្ដាប់ធ្នាប់ល្អ និងបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង ហើយព្រីនក៏បានសន្យាជួយដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុ ក៏ដូចជាវិយអប់រំក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ សូមឱ្យព្រីងបន្តចែករំលែក និងគាំទ្រដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុបន្តទៀត៕ដោយ វាននី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម