ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២២ម្សិលមិញនេះកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យចាស់ក្មេង២០ នាក់ទៅតុលាការសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់ការ សាកសួរ លើករណីពាក់ព័ន្ធបទល្មើស ព័ន្ធជួញដូរនិងរក្សាទុកនូវសារជាតិញៀនដោយខុសច្បាប់។
លោក វរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖
ជនសង្ស័យទី០១ មានឈ្មោះ សិត ពិសិទ្ធ ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីកន្លែងកំណើតភូមិព្រែកក្ដីឃុំព្រែកក្ដីស្រុកកណ្ដៀងខេត្តពោធិ៍សាត់ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
ទី០២ឈ្មោះចាន់ វិត ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិអូរចារ សង្កាត់អូរចារ ខេត្តបាត់ដំបង ស្នាក់នៅ បណ្ដោះអាសន្នក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ទី០៣ឈ្មោះសេង រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិរោងវែង ស្រុកកំពង់ត្រាច ខេត្តកំពតស្នាក់នៅ សង្កាត់ លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ជនសង្ស័យទាំង០៣ត្រូវបានចាប់ខ្លូននៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរៈសេនីយ៏ត្រី ថៃ គឹមសាន មេបញ្ជា ការ គឺចាប់ខ្លួននៅត្រង់ចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ដកហួតបាន វត្ថុតាង រូមមាន៖ ម្សៅសថ្លាចំនួន១៤កញ្ចប់. ទូរសព្ទដៃចំនួន០៣គ្រឿង. ដែកកេះចំនួន០៩.ជញ្ជីងថ្លឹងចំនួន០១. ប្រាក់រៀល២០០០០០រៀល.ឧបករណ៍សម្រាប់ជក់ចំនួន១៩.កន្ត្រៃចំនួន១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ19 ចំនួន១ លិខិតឆ្លងដែនចំនួន១.និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យទី០៤មានឈ្មោះ LY SHU SHENGភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិនមុខរបរ យាមកា ប៉ាល។
ទី០៥ឈ្មោះសឿន សេង ភេទប្រុស អាយុ ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ (ស្នាក់នៅ លើទូកនេសាទ)ស្រុកកំណើត ភូមិក្រចាបឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង។
ទី០៦ឈ្មោះ វី លី ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ(ស្នាក់លើទូក)ស្រុកកំណើតភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពាររាំង ខេត្តព្រៃវែង។
ទី០៧-ឈ្មោះសឿន ស្រ៑ាង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនេសាទ(ស្នាក់នៅលើ ទូក)ស្រុកកំណើតភូមិស្រែមុត ឃុំកញ្ចៀចស្រុកកញ្ចៀច ខេត្តព្រៃវែង។
ទី០៨ឈ្មោះម៉ាញ់ ឌឿនភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករនេសាទ(ស្នាក់លើទូក)ស្រុកកំណើតភូមិបត់សេមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមជនសង្ស័យត្រូវបានចាប់ខ្លូន នៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វរៈសេនីយ៏ត្រី ឡុង គឹមហួរ នាយកា រិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ឯកឈុន ឈា។គឺចាប់ខ្លូននៅត្រង់ចំណុច (នៅលើទូកនេសាទចិនចតចោលយូរឆ្នាំមកហើយ) ស្ថិតក្នុងក្រុមទី២៦ភូមិ៣ ទំនប់រលកសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពេលចាប់ខ្លួនសមត្ថកិច្ច ដកហួតបានវត្ថុតាង រូមមាន៖ ម្សៅសថ្លា ចំនួន០៤កញ្ចប់តូចទម្ងន់ ០.៧ក្រាម. -លុយខ្មែរ ១០០.០០០៛ – ដែកកេះ០៣ – ទូរស័ព្ទដៃ ០៣គ្រឿង- ខ្សៀរជក់ ០៤ -លិខិតឆ្លងដែន(ចិន)០១ផងដែរ។
ជនជាប់សង្ស័យទី០៩មានឈ្មោះ១- ឈ្មោះឡេង សុខ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិ ខ្មែរមុខ របរមិនពិតប្រាកដរស់នៅក្រុម៧ ភូមិ៣ សង្កាត់១ក្រុង ព្រះសីហនុខេត្តព្រះសីហនុ។១០-ឈ្មោះអឿន អាន ភេទប្រុសអាយុប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិប្រាកដរស់ក្រុម១៤ភូមិ៣ សង្កាត់១ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
១១-ឈ្មោះអាន សំអន ភេទប្រុស អាយុ ២១ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់ ១ ក្រុង ព្រះសីហនុខេត្តព្រះសីនុ។១២-ឈ្មោះ អានសំអ៊ុនភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
១៣-ឈ្មោះចាន់ សុភាភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៤ភូមិ៣សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៤-ឈ្មោះរស់ ឆាំងកាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។១៥-ឈ្មោះឈុន យន្ត័ ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៦ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៦-ឈ្មោះយ៉ាន់ ពិសិទ្ធភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡានស្នាក់នៅក្រុម១៣ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២២ ដោយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៏ត្រីឡុង គឹម ហួរ នាយការិយាល័យសហការជាមួយកម្លាំ។ដៃ ០៤ គ្រឿង- ខ្សៀរជក់ ០៤ គ្រឿង. ប្រាក់ ១២០០០០រៀលផងដែរ។
ជនសង្ស័យទី១៧ មានឈ្មោះ អឿ សុវណ្ណភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី១៨ឈ្មោះជ្រេង ពៅសិលាភេទប្រុសអាយុ ២៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។១៩ឈ្មោះមាស សុផលភេទប្រុស អាយុ ៤២ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅក្រុម១១ ភូមិ៣សង្កាត់ ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។២០ឈ្មោះ ង៉ែត សើនភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខ របរមិនពិត ប្រាកដស្នាក់នៅក្រុម១១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនសង្ស័យខាងលើត្រូវបានចាប់ខ្លូននៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយលោកវរៈសេនីយ៏ត្រី ឡុង គឹម ហួរ នាយការិយាល័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការទំនប់រលកដឹកនាំដោយលោក អនុសេនីយ៏ ឯកឈុន ឈា។គឺចាប់ខ្លួននៅត្រង់ចំណុចស្ថិតក្រុម១១ភូមិ៣ សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកហួតបានវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន០២កញ្ចប់ទម្ងន ០.៧៧ ក្រាម- ដែកកេះ ០១-ដបជក់ ០១ – ខ្សៀរជក់ ០៣គ្រឿង-ដាវ. ០២ដើម-លុយខ្មែរ ៥០០០០រៀល។ ជនសង្ស័យទាំង២០នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបួងនារសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតីវិធីនៃច្បាប់។
ដោយឡែក សំរាប់ជនសង្ស័យចំនួន២នាក់ ផ្សេងទៀត ទី០១ឈ្មោះ សៅ បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខមុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ទី០២ឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មមុខរបរ ជាងសំណង់ បច្ចុប្បន្នស្នាក់នៅភូមិចំការហ្លួងឃុំចំការហ្លួងស្រុកកំពង់សីលាខេត្តព្រះសីហនុ។ជនសង្ស័យទាំង០២នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលាដឹកនាំដោយលោក អនុសេនីយ៍ ទោ ប៊ុន សាន នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា គឺចាប់ត្រង់ចំណុចភូមិចាំស្រីឃុំ កំពង់សីលាស្រុកកំពង់សីលាខេត្ត ព្រះសីហនុ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ចដកហួតបានវត្ថុតាងរូម មាន៖ ១.ម្សៅសថ្លាចំនួន០១កញ្ចប់។ ២.ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ០២គ្រឿង ។ ៣. ម៉ូតូម៉ាកសង់C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ផលិតឆ្នាំ២ ០១៣ ចំនួន ០១គ្រឿង។ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធ ហត្ថ បញ្ជាក់ថាបានកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្តព្រះសីហនុ រូចហើយ នៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២២ ៕ដោយ វាន់នី