ភ្នំពេញ: យុវជនពីរនាក់ជិះម៉ូតមួយគ្រឿង ដេញកាប់ទៅលើយុវជន២ នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវបានបងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ចំណែកបក្ខពួកកំពុងរត់គេចខ្លួន។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ២យប់ រំលងអាធ្រាតឈានចូលថ្ងៃទេ ២៣ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រី៊ត ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសម្តីជនរងគ្រោះបានអះអាងថា មុនកើតហេតុ ពួកគេមានគ្នា៤នាក់ជិះម៉ូតូចំនួន៣ គ្រឿងចំណែករូបគេនិងមិត្តភ័ក្រ្តម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់នារីឆ្នាំ ២០២១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-7773 បាននាំគ្នាជិះចេញពីម្តុំកោះពេជ្រ ដោយគោលបំណងមកកន្លែងស្នាក់នៅម្ដុំផ្សារដីហុយ លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូលនាងគង្ហីង ស្រាប់ដែលលេចមុខក្រុមក្មេងស្ទាវចំនួនមួយក្រុមជិះម៉ូតូទៅជាច្រើនគ្រឿង ប្រដាប់ដោយកំបិតបានដេញកាប់ ពួកគេរហូតមកដល់ចំណុចស្តុបផ្សារដីហុយ ដោយមានកាភ័យស្លន់ស្លោរខ្លាំងពេក ពួកគេក៏បានជិះម៉ូតូបំបែកផ្លូវគ្នា។ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មកក្រុមក្មេងស្ទាវនោះបានបំបែកផ្លូវគ្នាដេញពួករៀងខ្លួនដែរ។ចំណែកពួកគេទាំងពីរ ត្រូវបានក្មេងស្ទាវពីរនាក់ជិះម៉ូតូមួយឡ្រឿងប្រដាប់ដោយកាំបិតមួយដើម បានជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើ ដោយពួកគេភ័យស្លន់ស្លោពេកក៍ដួលម៉ូតូទៅចិញ្ចើមផ្លូវ ហើយក៏បានស្រែកចោរៗ។ក៍ផ្អើលដល់សន្តិសុខឈាមនៅកន្លែងកើតហេតុនិងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆរនិងសមត្ថកិច្ចនាំគ្នាចាប់ខ្លួនបានម្នាក់ រួមនិងកំបិតបានមួយដើម ចុះណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។
បច្ចុប្បន្ន យុវជនខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្ត៕ដោយ កុសល់