
(ប៉ៃលិន ) ជនជាតិថៃជាបុគ្គលិកកាស៊ីណូផ្នែកអនឡាញបើកការប្រយុទ្ធគ្នាបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការនេះកើតឡើងនៅវេលាម៉ោង ២១:៣០នាទី ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២នៅបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារម្កុដពេជ្រស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណីបណ្ដាលឱ្យស្លាប់នារីជាជនជាតិថៃម្នាក់ កើតឡើងនៅបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារម្កុដពេជ្រស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ(ជាជនជាតិថៃ)មុខរបរជាបុគ្គលិកអនឡាញ កាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រីឯជនសង្ស័យឈ្មោះ កាប៉ាន់យ៉ា ថាមម៉ាសេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ(ជាជនជាតិថៃ)មុខរបរជាបុគ្គលិកអនឡាញ កាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុ កើតឡើងដោយសារជនសង្ស័យខឹងនិងជនរងគ្រោះជេរឪពុករបស់ខ្លួនក៍កើតជាទំនាស់គ្នាហើយភាមនោះជនបង្ករក៍បានទាញកូនកាំបិតចាក់ទៅលើរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់បាត់បងជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី៕ដោយ ភ្នំខៀវ