ទំព័រដើម ទំព័រដើម បែកធ្លាយព័ត៌មានជញ្ជីង ថ្លឹង រថយន្ត របស់ មន្ទីសាធារណៈការ និងដឹកជញ្ជួនខេត្ត កំពត ដាក់ ទីតាំងក្នុងទឹកដី ខេត្ត ព្រះសីហនុ ជាច្រើន...

បែកធ្លាយព័ត៌មានជញ្ជីង ថ្លឹង រថយន្ត របស់ មន្ទីសាធារណៈការ និងដឹកជញ្ជួនខេត្ត កំពត ដាក់ ទីតាំងក្នុងទឹកដី ខេត្ត ព្រះសីហនុ ជាច្រើន ឆ្នាំ មកហើយ

- ពាណិជ្ជកម្ម -

 

មន្ត្រីរាជការ មួយចំនួននៅ ខេត្ត កំពត និង ខេត្ត ព្រះសីហនុ បានបង្ហើរតាមខ្យល់អោយអង្គភាពព័ត៌មានដឹងថា ទីតាំង ជញ្ជីង ថ្លឹងរថយន្ត មួយ កន្លែង ស្ថិតក្នុងភូមិ បឹង វែង ឃុំ វាលរិញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ គីជាជញ្ជីងថ្លឹងរថយន្តរបស់ មន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តកំពត មិនមែនខេត្តព្រះសីហនុទេ។

ប្រភព បង្ហើរតាមខ្យល់បន្តថា ជញ្ជីង ថ្លឹង រថយន្តនៅចំណុចខាងលើនេះ បានដាក់ ទីតាំង ជាច្រើន ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនដឹងមកពីមូលហេតុអ្វី ទើបខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បណ្តែតខ្លួនមកផ្ញើប្រាណដាក់ទីតាំងជញ្ជីងថ្លឹងរថយន្ត នៅក្នុងទឹកដីខាងខេត្តព្រះសីហនុទៅវិញ ពិតជាចម្លែកមែនទែន..!។

បើនិយាយពីផ្លូវជាតិលេខ៣ ចាប់ពីព្រំប្រទល់ខេត្តកំពត ចំណុចខាងលិចស្ពានត្រពាំងល្ពៅបន្តិច រហូតដល់ជិតទីរួមស្រុកព្រៃនប់ ខេត្តព្រះសីហនុ រង់ការខូច ខាតស្ទើតែទាំងស្រុង និងជួសជុលមិនចេះចប់ មិនចេះហើយ ធ្វើមុខខូចក្រោយ ធ្ធ្វើក្រោយខូចមុខ ផ្លូវគ្មានគុណភាព ដោយសារតែរថយន្ត ដឹក ទំនិញលើស ទម្ងន់ ឆ្លងកាត់ទាំងរាល់ថ្ងៃ ទាំងយប់។

ពាក់ព័ន្ធរឿងរ៉ាវចម្លែកនេះដែរ លោក ពេជ្រ រដ្ឋា អនុប្រធាន មន្ទីសាធារណការ និង ដឹកជញ្ជូន ខេត្ត កំពត ទទួលបន្ទុកគ្រប់គ្រង ជញ្ជីង បានប្រាប់អង្គភាពព័ត៌មានតាមទូរស័ព្ទកាលល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយទទួលស្គាល់ថា ពិតជាមានជញ្ជីងថ្លឹងរថយន្តរបស់ខេត្តកំពត មានទីតាំងនៅក្នុងដែនដីខេត្តព្រៈសីហនុប្រាកដមែន បើចង់ដឺងច្បាស់ចាំ ជួបគ្នា ឬសួរ ទៅ ខាងលេ កាធិការដ្ឋា ន នៅ ក្រសួងសាធារណការ ននិងដឹកជញ្ជូនទើបដឹងរឿង នេះ ច្បាស់ ។

ដោយឡែក ប្រធាន មន្ទីរសាធារណការ និង ដឹក ជញ្ជូ នខេត្ត កំពត លោក ជី ង គង់ បាន ប្រាប់អោយដឹងតាម ទូ រស័ព្ទកាលថ្ងៃ ទី ២០ ខែមិថុនា ឆ្នាំ ២០២២ ថា ដោយខាងខេត្ត ព្រះសីហនុ មាន ជញ្ជីងជាច្រើន កន្លែង តែ ខ្វះ មនុស្សគ្រប់គ្រង ទើបអោយខាង មន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្ត កំពត ជួយ គ្រប់គ្រងផ្នែក រដ្ឋបាល តែ អាជ្ញាធរខាងខេត្ត ព្រះសីហនុដដែល។

លោក ប្រធានមន្ទីរ បន្តអោយដឹងថា ខាង ក្រុមហ៊ុន AZ បានប្រគល់ជូនរាជរដ្ឋាភិបាល វិញនៅ ខាងទឹកដី ខេត្តព្រះសីហនុ ព្រោះមាន ជញ្ជីង ពីរបី កន្លែង ហើយ ដូច្នេះទើបអោយខាង ខេត្តកំពត ជួយ គ្រប់គ្រង បន្ត ។

ឯកឧត្តម សេង ឈួន រដ្ឋលេខា ធិការក្រសួង សាធារណការ និង ដឹកជញ្ជូន ទទួលបន្ទុក គ្រប់គ្រងជញ្ជី ងបាន ថ្ថ្លែងប្រាប់តាម ទូរស័ព្ទ ថា ជញ្ជីង ហ្នឹង បន្តិចទៀតត្រូវ ផ្លាស់ប្ដូរមក ខេត្ត កំពត វិញហើយ។
ឯកឧត្តម រដ្ធលេខាធិការ បន្តទៀតថា យើង សុំ ទឹកដី របស់ ខេត្តព្រះសីហនុ ដាក់សិនចាំរកទីតាំងថ្មីបាន និងយកមក ដាក់នៅ ខាងទឹកដីខេត្ត កំពត វិញ ហើយ។

ទោះជា មានការពន្យល់បកស្រាយពីសំណាក់ លោក ជីង គង់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត និង ឯកឧត្តម សេង ឈួន រដ្ធលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែមហាជន ក៏ដូចជា មន្ត្រីរាជការមួយចំនួននៅខេត្ត កំពត និង ខេត្ត ព្ព្រះសីហនុ នាំគ្នាបន្តធ្វើការរិះគន់ ដោយមិនសំចៃមាត់ ព្រោះជញ្ជីងថ្លឹងរថយន្តមួយកន្លែងនេះបានដាក់ ជា ច្រើន ឆ្នាំមកហើយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពត នូវតែរក ទីតាំង ថ្មីមិនទាន់ឃើញទៀត មិនដឹងទាស់ពី មូលហេតុ អ្វី ?។

បើតាមក្រុមអ្នកបើកបររថយន្តដឹកទំនិញមួយចំនួនធ្លាប់បានលួចខ្សឹបប្រាប់ថា មូលហេតុដែលពួកគេបង្វែរទិសដៅដឹកជញ្ជូនទំនិញពីតាមផ្លូវជាតិលេខ៤ មកតាមផ្លូវជាតិលេខ៣វិញ ព្រោះផ្លូវជាតិលេខ៣ អត់មានជញ្ជីងច្រើនដូចជាផ្លូវជាតិលេខ៤ ដែលធ្វើអោយពួកគេចំណាយលុយអស់តិច ដូច្នេះហើយទើបមជ្ឍដ្ធានមហាជនមួយចំនួនដាក់ការសង្ស័យថា ជញ្ជីង ថ្លឹង រថយន្តរបស់ ខេត្តកំពត ដែល មាន ទីតាំងនៅ ចំណុចភូមិ បឹង វែង ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្ត ពព្រះសីហនុ អាចមាន លេខកូដ សម្ងាត់ ឬ(Password ) និងមានភាពមិនប្រក្រតី របស់ ជញ្ជីង ទើបក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញមួយចំនួន នាំគ្នាងាកមកចរាចរដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៣ នេះវិញ ៕ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម