ទំព័រដើម ទំព័រដើម ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនៅស្រុករុក្ខគីរី

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនៅស្រុករុក្ខគីរី

- ពាណិជ្ជកម្ម -

 

(បាត់ដំបង) សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ហើយក៏បំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ សម្រាប់ស្រុករុក្ខគីរីខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើពីរឃុំ ក្នុងនោះមានឃុំស្តុកប្រវឹក នឹង ឃុំមុខរាហ៍ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់សរុបចំនួន ២០ខ្នងផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម