ទំព័រដើម ទំព័រដើម បុរសម្នាក់បេីករថយន្ត CAMRY LE បុកប្រអប់បញ្ជាភ្លេីង បណ្ដាលឲ្យ រងការខូចខាត និងរបួសបុរសម្នាក់

បុរសម្នាក់បេីករថយន្ត CAMRY LE បុកប្រអប់បញ្ជាភ្លេីង បណ្ដាលឲ្យ រងការខូចខាត និងរបួសបុរសម្នាក់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត CAMRY LE បួងចង្កូតបត់ជ្រុលទៅបុក ប្រអប់បញ្ជាភ្លេីង បណ្ដាលឲ្យ រងការខូចខាត និងរបួសបុរសម្នាក់ដែលជាអ្នករួមដំណេីររងរបួសបែកក្បាល។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៤៦៦កែងផ្លូវព្រះមុន្នីវង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ររថយន្តបង្កម៉ាកCAMRY LE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-8092 បេីកបរដោយបុរសម្នាក់និងបុរសម្នាក់ទៀតរមដំណេីរជាមួយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃេីញរថយន្តបង្កធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុន្នីវង់ ក្នុងទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បួងចង្កូតទៅតាមបណ្តោយផ្លូវ៤៦៦ក៏ជ្រុលបង្កូតទៅបុកប្រអប់បញ្ជាភ្លេីងរងការខូចខាតនិងធ្វេីឲ្យបុរសម្នាក់ដែលជាអ្នករួមដំណេីររងរបួសបែកក្បាលផងដែរ ភ្លាមនោះរថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេក៏ព្យាយាមបេីករត់តែត្រូវកម្លាំងអាវុហត្ថដេញឃាត់បានវិញ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម