More

    បើករថយន្តមិនប្រយ័ត្នរេចង្កូតឡើងលើឃឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមបណ្ដាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: មនុស្សប្រុសស្រីមួយក្រុម បើករថយន្ត lexus rx- 450h មួយគ្រឿងរេចង្កូតឡើងលើឃឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យទ្រេត ឯរថយន្តរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ១៨ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបរិវេណបឹងកក់ តាមបណ្តោយផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញមានមនុស្សប្រុសស្រីប្រមាណជា៤នាក់បើករថយន្តលlexus rx450h មួយគ្រឿងពណ៌ស្គាល់ពាក់ស្លាកលេខភ្នំពេញ2AV-0611ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតខាងស្ដាំដៃឡើងលើឃឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យទ្រេត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសន្តិសុខក្រុមហ៊ុនបានចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចបានឲ្យភាគីខាងរថយន្តធ្វើការសម្រុះសម្រួលគ្នាជាមួយខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img