
ក្រុងព្រះសីហនុ:មានករណីផ្ទុះអាវុធទៀតហើយ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២កន្លះយប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវ២ធ្នូ (ផ្លូវអន្ទុងអាំង) ជិតអូតែលសុខា ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
ជុំវិញករណីផ្ទុះអាវុធខាងលើនេះបើតាមការបញ្ជាក់របស់ លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុបានប្រាប់អ្នកយកព័ត៌មានអង្គភាពFK NEWSTVនៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាបានហេីយ ខ្មាន់កាំភ្លេីងគឺជាជនជាតិចិន ហេីយក្រោយពីផ្ទុះអាវុធជនសង្ស័យបានបើករថយន្ត គេចខ្លួន ដោយយកទៅផ្លុងចោលនៅឯស្រុកព្រៃនប់។
លោកអធិការក៏បានបន្តទៀតថាករណីផ្ទុះអាវុធនេះបណ្ដាលឱ្យអ្នកបើកឡានជនជាតិខ្មែរ(បើកឡានឱ្យចិន)រងរបួសធ្ងន់ បញ្ជូនទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីជម្លោះរឿងជំពាក់ប្រាក់។
ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕វ៉ាន់ នី