More

    ការផ្ដល់ធាតុចូល លើសេចក្តីព្រាងនីតិវិធី នៃការផ្ដល់ទិដ្ឋាការលើការផ្លាស់ប្ដូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការ ស៊ីវីលឬនៅថ្នាក់ក្រោមជាតិ

    spot_img

     

    កំពង់ស្ពឺ÷ ការផ្ដល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការផ្ដល់ទិដ្ឋាការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវីលឬនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ ២៥៦៦ សាលាខេត្តកំពង់ស្ពឺ អគារ(ខ) ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

    ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា÷ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំរបាយការណ៍ស្តីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ដ្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដោយភ្ជាប់ឯកសារពាក់ព័ន្ធចំនួន០៥(ប្រាំ)ច្បាប់ ដើម្បីស្នើសុំការពិនិត្យសម្រេចផ្តល់ទិដ្ឋាការពីក្រសួងមុខងារសាធារណៈ តាមរយៈមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ឱ្យបានមុនដំណាច់សប្តាហ៍ទី១ នៃខែនីមួយៗ។ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ក្រោយទទួលបានរបាយការណ៍ស្នើសុំស្ដីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ត្រូវត្រួតពិនិត្យ រៀបចំ និងធ្វើកំណត់បង្ហាញរឿងលើរបាយការណ៍តាមអង្គភាព នីមួយៗរួចបញ្ជូនរបាយការណ៍ និងឯកសារពាក់ព័ន្ធទាំងនោះចំនួន០៤ (បួន) ច្បាប់មកក្រសួងមុខងារសាធារណៈ ឱ្យបានមុនដំណាច់សប្ដាហ៍ទី២ នៃខែនីមួយៗ

    ឯកឧត្តម បានបន្តថា÷ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ក្នុងករណីពិនិត្យឃើញមានលក្ខណៈមិនត្រឹមត្រូវតាមគោលការណ៍នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិនិត្យឃើញមានភាពមិនប្រក្រតីក្នុងការបើកផ្តល់ប្រាក់បៀវត្សលើសក្នុងដំណាក់កាល នៃការត្រួតពិនិត្យលើសំណុំឯកសារនៃសំណើសុំផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈរាជធានី ខេត្តត្រូវព្រាងលិខិតពាក់ព័ន្ធករណីដែលបានរកឃើញទាំងនោះដាក់ភ្ជាប់មកជាមួយនឹងសំណុំឯកសាររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិនោះដោយផ្ទាល់។

    នាយកដ្ឋានគ្រប់គ្រងបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗតាមប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ត្រូវរៀបចំ ពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ស្តីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ រួចដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ សម្រេច និងផ្តល់ទិដ្ឋាការ។ ក្រោយទទួលបានទិដ្ឋាការលើ របាយការណ៍ស្តីពីការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។ នាយកដ្ឋានគ្រប់គ្រងបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗតាមប្រព័ន្ធព័ត៌មានវិទ្យា ត្រូវផ្ញើរបាយការណ៍ដែលបានផ្ដល់ទិដ្ឋាការ និងតារាងទូទាត់បៀវត្សដោយភ្ជាប់ជាមួយអាណត្តិ តាមប្រព័ន្ធព័ត៌មានវិទ្យាទៅមន្ទីរមុខងារសាធារណៈរាជធានី ខេត្តវិញចំនួន៣(បី)ច្បាប់ យ៉ាងយូរត្រឹមសប្តាហ៍ទី៤(បួន)នៃខែនីមួយៗ ដើម្បីចាត់ចែងនីតិវិធីបន្ត។

    ហើយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ក្រោយទទួលបានការឯកភាពផ្ដល់ទិដ្ឋាការលើសំណុំឯកសារនៃរបាយការណ៍ផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារពីក្រសួងមុខងារសាធារណៈរួចហើយ ត្រូវធ្វើសេចក្តីចម្លងជូនអង្គភាពពាក់ព័ន្ធស្ដីពីការបង្វែរថវិកាចូលរដ្ឋវិញ ដោយកំណត់រយៈពេលមិនឱ្យលើស ៣០(សាមសិប)ថ្ងៃ នៃថ្ងៃធ្វើការឡើយ។រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ ត្រូវប្រគល់បណ្ណសំណែសចំណាយមកមន្ទីរមុខងារសាធារណៈរាជធានី ខេត្តវិញ ស្របពេលនឹងការស្នើសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅខែបន្ទាប់។

    រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិ ត្រូវផ្ញើរបាយការណ៍ស្តីពីការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ និងឯកសារពាក់ព័ន្ធដែលបានពិនិត្យផ្ដល់ទិដ្ឋាការរួចហើយចំនួន១(មួយ)ច្បាប់ ជូនក្រសួង ស្ថាប័នសាមីដើម្បីជ្រាប និងតម្កល់ទុកជាឯកសារ។ របាយការណ៍ស្តីពីការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដែលមិនបានពិនិត្យផ្ដល់ទិដ្ឋាការពីក្រសួងមុខងារសាធារណៈពុំមានសុពលភាពដើម្បីធ្វើបច្ចុប្បន្នភាពក្នុងតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យាបានឡើយ។ ក្នុងករណីនេះក្រសួងមុខងារសាធារណៈនិងរៀបចំផ្ដល់ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកមន្ទីរ និងអង្គភាពជំនាញនៅថ្នាក់ក្រោមជាតិនូវតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យាដូចខែកន្លងមកផងដែរ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img