More

    ចឹងតើបានជាជនជាតិចិននាំគ្នាចូលចិត្តចូលម្លេះ!ខារ៉ាអូខេ ស្វាខៀវបារ បង្កប់ល្បែងស៊ីសងប្រភេទកាស៊ីណូ តាមបណ្តោយ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកំពុងបេីកលេងយ៉ាងរលូន

    spot_img

    ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងខារ៉ាអូខេមួយកន្លែងយីហោ ស្វាខៀងបារ លួចបង្កប់ល្បែងស៊ីសង ប្រភេទកាស៊ីណូ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ កំពុងបេីកទទួលភ្ញៀវយ៉ាងច្រេីនកោះកដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនោះទេ។

    ប្រភពមួយបានបង្ហេីបថា ទីតាំងខាងលេីរបស់ជនជាតិចិន ហេីយល្បែងស៊ីសងខាងលេីប្រភេទកាស៊ីណូ មាន៣ទូ ធំៗ។

    កន្លងមកលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាយ៉ាងម៉ឹងម៉ាត់ចំពោះល្បែងស៊ីសងខុសច្បាប់ឱបង្ក្រាបទាំងអស់ទាំងមូលដ្ឋាន១៤ខណ្ឌដេីម្បីរក្សាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងអនុវត្តតាមគោនិយោបាយភូមិ សង្កាត់មានសុវត្តិភាព លុបបំបាត់អំពេីលួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន។

    ពាក់ព័ន្ធករណីខាងលេីនេះផងដែរក្រុមការងារយេីងបានទាក់ទងទៅលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខតាមរយះតេឡេក្រាម លោកបានឆ្លេីយ៣មាត់យ៉ាងខ្លីថា (អរគុណច្រេីន)។

    ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនិងមានវិធានការចំពោះទីតាំងខាងលេីនេះ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img