ទំព័រដើម ទំព័រដើម រថយន្ត កាមរី របស់តារាសម្ដែងមួយរូប ត្រូវរថយន្តហាយលេនឌ៏របុកពីក្រោយរងការខូចខាតយ៉ាងដំណំ

រថយន្ត កាមរី របស់តារាសម្ដែងមួយរូប ត្រូវរថយន្តហាយលេនឌ៏របុកពីក្រោយរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែងល្បីឈ្មោះមួយរូប បើករថយន្តកាមរី មួយគ្រឿងឈប់ភ្លើងស្តុប ត្រូវបានរថយន្តហាយលេននឌ័រមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់នេះកើតឡើងកាលពីវេលាម៉ោង ១១ ថ្ងៃទី១១ ខែមករាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងផ្លូវវេ៉ងស្រេងដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែងល្បីឈ្មោះមួយរូប បើករថយន្តកាមរី មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-5500 រួមដំណើរជាមួយប្រពន្ធនិងកូនដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនឈប់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AO-0285 បើកបរជាលក្ខណៈគ្រួសារមានស្រីក្មេងចាស់ប្រមាណជា៤នាក់ ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាបានវាក់អើក៏ជ្រុលទៅបុករថយន្តកាមរីពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តកាមរីរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តហាយលេនឌ៍ររងការខូចខាតបន្តិចបន្តួចផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជាងមួយម៉ោងទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីរថយន្តហាយលេនឌ័របានចេញសំណងចំនួន១០០០ ដុល្លារ ទៅឲ្យភាគីរថយន្តកាម៉ារីដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម