
តាកែវ ÷ ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំ.សង្កាត់មានភាពមិនប្រក្រតីមួយនៅសាលា ឃុំកំពង់ក្រសាំង ស្រុកបូរីជល សារ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២ នេះដោយមានក្រុមហ៊ុនចំនួន ០៣ (ជាអ្នកទទួលការ) ឃុបឃិតនិងស៊ុមគ្រលំគ្នារវាងអ្នកទទួលការនិងអ្នកទទួលការ ប្រព្រឹត្តអំពើ ពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិប លាន ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន សូមមិនបញ្ចេញឈ្មោះ បានចាត់ទុកថាទង្វើរបស់អ្នកទទួលការដែលកំពុងប្រព្រឹត្តដូចការលើកឡើងខាងលើនេះ គឺជាការខុសឆ្គងពិតមែនដែលច្បាប់នៃការដេញថ្លៃ អ្នកដេញថ្លៃទាំងអស់ត្រូវដាក់សំណុំឯកសាររបស់ខ្លួននៅក្នុងសាម៉ីបិទជិតមួយមិនត្រូវអោយអ្នកទទួលការដូចគ្នាបានដឹងពីតម្លៃក្នុងការ ប្រ កួតប្រជែងដែលត្រូវដាក់ដេញថ្លៃនោះដឹងឡើយ ក៏ប៉ុន្តែពួកគាត់បានចរចារលុយទឹកតែត្រូវរូវគ្នាហើយពួកគាត់នាំគ្នាសរសេបីតថ្មីដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃប៉ាន់ស្មានយកមកប្រកួត ប្រជែងថែមទៀត ។
ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋនិងមន្ត្រីមួយចំនួនបានចាត់ទុកទង្វើរបស់ក្រុមអ្នកទទួលការនេះជាទង្វើមួយខុសឆ្គងនិងផ្ទុយពីច្បាប់នៃការដេញថ្លៃ ។
សូមបញ្ជាក់ផងដែរថា ការដេញ ថ្លៃនៅសាលាឃុំកំពុងក្រសាំងកាលព្រឹកថ្ងៃទី០៨ ខែមិថុនានេះ គឺមានឃុំចំនួនពីរដែលបានលើកគម្រោ ង ដាក់អោយដេញថ្លៃ រួម មាន÷
ទី១- ឃុំកំពុងក្រសាំង ធ្វើផ្លូវលំដីសប្រវែង១៨៥ម.ទទឹងខ្នង ៦.០០ម កម្ពស់ ២.០០មនិងចាក់ជើងទេបេតុងអាមេប្រវែង១៨៥ម ទទឹង៥.៥០ម កម្ពស់២.០០ម កម្រាសបេតុង១០០ម.មនិងដាក់ស្លាកសញ្ញាគម្រោង១កន្លែង ដែលបានដាក់ក្នុងតម្លៃប៉ាន់ ស្មាន២៤៥.០៨៦ ៦៦៧ រៀល(ពីរយសែសិបប្រាំលានប៉ែតសិបប្រាំមួយពាន់ប្រាំមួយរយហុក សិបប្រាំពីរៀលគត់) ដើម្បីអោយក្រុមហ៊ុនធ្វើ ការប្រកួតប្រជែងគ្នាក្នុងនោះក្រុមហ៊ុនដែលដេញថ្លៃបានមានឈ្មោះ ឆោម ហុី ( ក្រុម ហ៊ុនអភិវឌ្ឍន៍ហុីគឹមហ៊ង)ដែលដាក់តម្លៃលើការប្រកួតប្រជែងចំនួន ២៣៥លានគត់ ។
ទី០២ ឃុំជ័យជោគ បានលើកគម្រោ ងស្តាប្រឡាយ ១ខ្សែត្រូវបាននារាករណ៍វិញ ដោយសារអ្នក ទទួលដាក់ដេញថ្លៃនោះឯកសារមិនគ្រប់និតិវិធី។
ប្រជាពលរដ្ឋ សូមសំណូមពរដល់ឯកឧត្តមអូច ភា អភិបាលនៃគណះអភិបាលខេត្តតាកែវមេត្តាដាក់កម្លាំងចុះ សេុីបអង្កេតរឿងមិនប្រក្រតីខាងលើនេះផងនិងសំណូមពរអោយមានការដាក់ដេញថ្លៃឡើងវិញនូវគម្រោងធ្វើផ្លូវ០១ខ្សែក្នុងឃុំកំពង់ក្រសាំងស្រុកបូរីជលសារនេះផង បើមិនដូច្នេះទេវានិងបាត់បង់នូវថវិកា ជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារក្រុមហ៑ុនមួយខាងលើនេះ៕ ដោយ ញុឹប សន