More

    តើពិតដែរឬយ៉ាងណា? ដីចំណីព្រែក មិនមានច្បាប់អនុញ្ញាត សាងសង់សំណង់រឹងមាំបាន នៅឃុំអណ្ដូងទឹក

    spot_img

    កោះកុង ÷ តើពិតដែរឬយ៉ាង ណា ? ទោះបីមិនមានច្បាប់អនុញ្ញាតក៏អាចសាងសង់សំណង់រឹងមាំបាន ខណៈដែល ពលរដ្ឋបានលើកឡើងថា អភិបាលស្រុកបូទុមសាគរ ពីរជំនាន់មកហើយ ដែលមិនអនុញ្ញាតអោយមានការសាងសង់សំណង់ផែរឹងមាំនៅចំណុចគល់ស្ពានអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក តែស្រាប់មកដល់ជំនាន់លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរថ្មី ត្រឡប់ជាមានការអនុញ្ញាតអោយមានការសាងសង់នូវសំណង់ផែរឹងមាំនៅគល់ស្ពានអណ្តូងទឹក ដោយមិនគិតពីផលប៉ះពាល់ទៅលើផ្លូវច្បាប់បែបនេះ ។

    ប្រភពខាងលើ បានបន្ថែមទៀតថា ចំណុចដែលគេកំពុងសាង សង់សំណង់ផែថ្មរឹងមាំខាងលើ គឺជំនាន់លោក អន ភារៈ និងលោក ទូ សាវុទ្ធ នៅកាន់ជាអភិ បាលស្រុកបូទុមសាគរ គឺពួកលោកមិនអនុញ្ញាតអោយមាន ការសាងសង់សំណង់ផែឯកជនរឹងមាំនោះឡើយ តែរយះពេលប្រមាណជិត១ខែមកនេះ ស្រាប់ តែមានបុគ្គលមួយរូបដែលគេបានឮថាជាមន្ត្រីនគរបាលមានតួនាទីខ្ពស់នៅខេត្តព្រះសីហនុ អាចធ្វើការសាងសង់សំណង់ផែឯកជនរឹងមាំបាន ដោយមិនបាច់សុំច្បាប់អនុញ្ញាតទៅវិញ តើកត្តានេះផ្តើមចេញពីមូលហេតុអ្វី?

    ប្រភពដដែលបន្តថា សកម្មភាពសាងសង់សំណង់ផែរឹងមាំក្បែរផ្ទះលោកអភិបាលស្រុកថ្មី គឺពុំមានការសុំច្បាប់នោះទេ ដោយត្រូវបាន លោក វិត វណ្ណា ដែលអះអាងថាខ្លួនជាសារព័ត៌មាន ឈរចាំមើលការខុសត្រូវដោយមិនខ្លាចញញើតថាខ្លួនកំពុងកាងនូវការប្រព្រឹត្តិផ្ទុយពីផ្លូវច្បាប់អ្វីនោះឡើយ ឬក៏ដោយសារ តែខាងអាជ្ញាធរឃុំ/ស្រុក ខ្លាចអំ ណាចលោក វិត វណ្ណា ទើបបានជាធ្វើជាមិនដឹងមិនឮ បើទោះជាការសាងសង់សំណង់ផែឯកជនរឹងមាំនេះ ស្ថិតនៅនិងភ្នែកច្រមុះអាជ្ញាធរហើយយ៉ាងណាក្តី ក៏ពួកគាត់នៅតែធ្វើជាមើលមិនឃើញ ។

    ពលរដ្ឋបានធ្វើការស្នើរសុំដល់លោកស្រី មិថុនា ភូថង អភិ បាលខេត្តកោះកុង ចាត់ក្រុម ការងារចុះមកពិនិត្យជាក់ស្តែងជៀសវាងក្លាយជាគំរូមិនល្អដល់បុគ្គលដទៃជាយថាហេតុ ។

    ទាក់ទិននិងបញ្ហាខាងលើ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានថ្លែងបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ការសាងសង់សំណង់ផែខាងលើ ពុំមានច្បាប់អនុញ្ញាតនោះទេ តែអាជ្ញាធរបានអនុញ្ញាឱ្យគាត់សាងសង់នៅលើដីរដ្ឋ ហើយការសាងសង់នេះ ដើម្បីទប់ដីកុំឲ្យបាក់ចូលក្នុងព្រេង ។

    ដោយឡែកលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងដែរថា ចំពោះការសាងសង់នៅលើចំណីព្រែកក្បែស្ពានដងទឹកខាងលើ ពុំមានច្បាប់អនុញ្ញាតទេ តែដោយមានការយោគយល់ពីអាជ្ញាធរ ដោយម្ចាស់ទីតាំងខាងលើ គាត់បានជួយធ្វើផែមួយសម្រាប់សហគមន៍ និងផែមួយ ទៀតសម្រាប់សាធារណៈ ទើបអាជ្ញាធរអនុញ្ញាតនិងណែនាំឲ្យគាត់សាងសង់ស្មើរផ្ទះប្រជា ពលរដ្ឋ ៕ដោយ ញឹក ស៊ន

     

    spot_img

    អត្ថបទទាក់ទង

    spot_img