More

    ពិធីសំណេះសំណាលនិងប្រគល់រង្វាន់ជូនសិស្សពូកែថ្នាក់ទី៩ និងទី១២ លើមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាគណិតវិទ្យា និង មុខវិជ្ជារូបវិទ្យា.

    spot_img

     

    នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នេះ មានពិធីសំណេះសំណាលនិងប្រគល់រង្វាន់ជូនសិស្សពូកែថ្នាក់ទី៩ និងទី១២ លើមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាគណិតវិទ្យា និង មុខវិជ្ជារូបវិទ្យា ។ក្រោមអធិបតីភាពឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមគួច ចំរើន អភិបាលខេត្ត មានមតិផ្ដាំផ្ញើនិងលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំសិក្សារៀនសូត្រ បាននាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឧបត្ថម្ភជូនទៅដល់សិស្សពូកែចំនួន ៦នាក់ ក្នុងមួយនាក់ទទួលបាន៣០០$ និងបុគ្គលិកអប់រំចំនួន២ នាក់ ដឹកនាំសិស្សពូកែទៅចូលរួមប្រឡងនៅខេត្តសៀមរាបទូទាំងប្រទេស នាថ្ងៃទី១៣-១៤-១៥ ខែមិថុនាឆ្នាំ២០២២ ដែលចេញដំណើរថ្ងៃទី១១ និងត្រឡប់មកវិញនៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២២

    ក្នុងមួយនាក់៣០០$ ព្រមទាំងបានឧបត្ថម្ភដល់សិស្សានុសិស្ស មន្ត្រីអប់រំគណៈនាយកលោកគ្រូអ្នកគ្រូដែលបានចូលរួមអបអរសាទរ ចំនួន៨៤នាក់ ក្នុងមួយនាក់៥ម៉ឺនរៀល ក្នុងនោះ ផងដែរ ឯកឧត្តមម៉ាស៊ីណេតអភិបាលរងនៃគណៈអភិបាលខេត្តបានឧបត្ថម្ភ ២លានរៀល ដើម្បីជួយជាមធ្យោបាយក្នុងការហូបចុកស្នាក់នៅផងដែរ ៕ដោយ វាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img