More

    ពិធីដង្ហែរមេដាយមាសនិងសំរិទ្ធ ដែលដណ្តើមបានពីព្រឹត្តការណ៍ស៉ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយកីឡាករប្រដាល់កម្ពុជាចំនួន០៤រូប

    spot_img

     

    កោះកុង៖ នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២ លោកជំ ទាវមិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាម៉ី បានអនុញ្ញាត ឱ្យលោកអេ ភូថង ដឹកនាំក្រុមកី ឡាករប្រដាល់ដែលដណ្តើមបានមេដាយក្នុងព្រឹត្តការណ៍ស៉ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ដែលរៀបចំឡើងនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ។

    លោកជំទាវមិថុនា ភូថង បានសម្តែងនូវក្តីរំភើប និងកោតសរ សើរចំពោះកីឡាករកម្ពុជាដែលមានដើមកំណើតនៅខេត្តកោះ កុងចំនួន០៤រូបដែលមានសមត្តភាពក្នុងការដណ្តើមបានមេដាយចំនួន០៤គ្រឿង ក្នុងព្រឹត្តការណ៍ស៉ីហ្គេមលើកទី៣១ នៅវៀតណាម។

    ក្នុងឱកាសនោះ លោកជំទាវបានណែនាំនិងជម្រុញឱ្យយុវជនត្រូវខិតខំលេងកីឡា ព្រោះការលេងកីឡាគឺមានប្រយោជន៍ចំពោះសុខភាពផង មានសាមគ្គីភាពល្អផង ជាងនេះទៅទៀតគឺដើម្បីបង្ហាញនូវអត្តសញ្ញាណជាតិនៅលើឆាងអន្តរជាតិ។ ដូច្នេះក្នុង នាមយុវជនត្រូវធ្វើអ្វីឱ្យមាន ប្រយោជន៍ចំពោះប្រទេសជាតិ យុវជនជំនាន់ក្រោយត្រូវប្រឹងប្រែងបង្កើនសមត្តភាពបន្ថែមទៀត ដើម្បីមានឱកាសក្នុងការដណ្តើមមេដាយឱ្យបានច្រើនបន្ថែមទៀត។

    លោកជំទាវមិថុនា ភូថង បានប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាដែលទទួលមេដាយចំនួន០៤រូប និងគ្រូបង្វឹកចំនួន០៤រូប។
    ចំពោះកីឡាករដែលទទួលបានមេដាយមាសចំនួន០២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០លានរៀល
    កីឡាករដែលទទួលបានមេដាយសំរិទ្ធចំនួន០២រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥លានរៀល និងគ្រូបង្វឹកចំនួន០៤រូប បានទទួលថវិកាក្នុងម្នាក់ៗចំនួន២លានរៀលផងដែរ។

    បន្ទាប់មកលោកជំទាវមិថុនា ភូថង និងប្រតិភូកីឡា ហែរហមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមយុវជន និងប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ បានដង្ហែរក្បួនពីមុខសាលាខេត្តកោះកុង សំដៅទីច្រកអន្តរជាតិចាំយាម នៃស្រុកមណ្ឌលសីមា និងតឡប់មកហែរជំវិញក្រុងខេមរភូមិន្ទ ដោយមានការអបអរសាទរពីសិក្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img