ទំព័រដើម ទំព័រដើម រថយន្តហាយលេនឌ័រ បើកឡើងលើសួនពុះចែកទ្រូងផ្លូវ បុករះដើមផ្កានិងបង្គោលប៉ាណូ ស្លាកគណបក្សប្រជាជនកម្ពុជា មួយដើមដួលរាបដល់ដី ម្ចាស់ហៅរថយន្តមកស្ទូចយកទៅបាត់ មិនរំខានសមត្ថកិច្ច

រថយន្តហាយលេនឌ័រ បើកឡើងលើសួនពុះចែកទ្រូងផ្លូវ បុករះដើមផ្កានិងបង្គោលប៉ាណូ ស្លាកគណបក្សប្រជាជនកម្ពុជា មួយដើមដួលរាបដល់ដី ម្ចាស់ហៅរថយន្តមកស្ទូចយកទៅបាត់ មិនរំខានសមត្ថកិច្ច

- ពាណិជ្ជកម្ម -

ភ្នំពេញ: រថយន្តហាយលេនឌ័រមួយគ្រឿងសង្ស័យតែម្ចាស់ស្រវឹងបើកឡើងលើសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កានិងបង្គោល ប៉ាណូស្លាកគណបក្សប្រជាជនកម្ពុជាមួយដើមដួលរាបដល់ដី ចំណែករថយន្តកល់ជាប់នឹងហើបកង់មួយចំហៀងទៅមុខលែងរួច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-1380ធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតែម្ចាស់ស្រវឹង បានរេចង្កូតមកខាងឆ្វេងដៃឡើងសួនពុះចែកទ្រូងផ្លូវបុកដើមផ្កានៅលើសួននិងបង្គោលប៉ាណូស្លាកគណបក្សប្រជាជនកម្ពុជាមួយដើមដួលរាបដល់ដីចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុអស់រយៈពេលជិតកន្លះម៉ោងមិនឃើញមានសមត្ថកិច្ចចុះមកដល់ម្ចាស់ រថយន្តប្រញាប់ប្រញាហៅរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-3006មកស្ទូចចេញទៅបាត់ពីកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម