More

    លោកអ៊ុក សំនៀង ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំជ័យជោគស្រុកបូរីជល់សារខេត្តតាកែវ

    spot_img

     

    តាកែវ÷ លោកអ៊ុក សំនៀង អនុ ប្រធានក្រុមការងារគណបក្សប្រ ជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំជ័យជោគ និងជាប្រធានក្រុមការ ងារចុះជួយមូលដ្ឋានភូមិ សង្កែជួរ បានដឹកនាំក្រុមការងារចុះយុទ្ធនាការឃោសនារកសម្លេងឆ្នោត អម ដំណើរដោយ៖លោក ប៉ុម សារិន សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជាជនកម្ពុជា ស្រុកបូរីលសារ លោក សន ថា សមាជិកបក្សស្រុកចុះជួយមូលដ្ឋានឃុំជ័យជោគនិងជាអនុប្រធានក្រុម ការងារគណណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានភូមិសង្កែជួរ លោក ម៉ៅ ញឿន សមាជិកបក្សស្រុកចុះជួយមូលដ្ឋានឃុំជ័យជោគ លោក កើត ហន ប្រ ធានគណបក្សប្រជាជនកម្ពុជា ឃុំជ័យជោគ និងអស់លោក លោកស្រីសមាជិកគណបក្សឃុំ
    លោក នៅ រតនា សមាជិកគណ បក្សចុះជួយឃុំជ័យជោគ លោក ប្រធានបក្សភូមិ សាខាបក្សភូមិ មន្រ្តីប្រចាំការិយាល័យ(០៣២៥)
    និងសមាជិកគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនា ការឃោសនាបោះឆ្នោតក្រុមប្រឹ ក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំជ័យជោគ កាលថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២នេះ ។

    លោកអ៊ុក សំនៀង ថ្លែងនៅចំ ពោះមុខសមាជិកគណបក្សប្រ ជាជន ដែលបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងឃុំជ័យជោគ បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅ ទៀត ព្រោះការបោះឆ្នោតជូនគណបក្សប្រជាជន មានន័យស្មើនិងការបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

    លោកបានបន្តថា ក្រោមការដឹក នាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ឆ្នើម ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ ហើយបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពធូធារជាលំដាប់ ដូច្នេះសូមប្រជាពល រដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រ ជាជន ឱ្យឈ្នះភ្លូកទឹកភ្លូកដីនៅការបោះឆ្នោតឃុំសង្កាត់នេះ និងបន្តបោះឆ្នោតតំណាងរាស្រ្តជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំក្រោយបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img