More

    គណៈកម្មាធិការរៀបចំកាបោះឆ្នោតខេត្តកំពង់ស្ពឺ បានបែងចែកនិងដឹកជញ្ជូនសន្លឹកឆ្នោតទឹកខ្មៅ លាងមិនជ្រះ ត្រាសម្ងាត់ ព្រមទាំងបរិក្ខារបោះឆ្នោត សម្រាប់ក្រុង ស្រុកទាំង៨

    spot_img

     

    កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំ ពង់ស្ពឺ បានបែងចែក និងដឹកជញ្ជូនសន្លឹក ឆ្នោត ទឹកខ្មៅលាងមិនជ្រះ ត្រាសម្ងាត់ និងបរិក្ខារបោះឆ្នោត ទៅកាន់ក្រុង ស្រុក ទាំង៨ របស់ខ្លួនរួចរាល់ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ ២០២២ ការិយាល័យបោះឆ្នោតនៅទូទាំងខេត្តកំពង់ស្ពឺសរុបមានចំនួន ១៥១២ ការិយា ល័យ លើកឃុំ សង្កាត់ទាំង ៨៨ របស់ខេត្តកំពង់ស្ពឺ ។

    ក្បួនដង្ហែដឹកសម្ភារៈបរិក្ខារបោះឆ្នោត តាមរថយន្តកាំមីញ៉ុង ទំនើបៗ មានទាំងកង កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកជញ្ជូនដោយយកចិត្តទុកដាក់ និងមាន សមត្ថកិច្ចក្រុង ស្រុក ទាំង ៨ របស់ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការបែងចែកទៅដល់ឃុំ សង្កាត់ទាំង ៨៨ ។

    ក្នុងឱកាសនោះមានកងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ មកយកអមដំណើរ ដោយសុវត្ថិភាព ព្រមទាំងបានការបែងចែកបន្តទៅដល់ការិយាល័យទាំង ១៥១២ ការិយា ល័យ នៅទូទាំងខេត្តកំពង់ស្ពឺ ។
    ក្រោមការឃ្លាំមើលដោយយកចិត្តទុកដាក់ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធ នៅតាមផ្នែកដទៃទៀតផងដែរ ៕
    ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img