More

    បុរសជនជាតិចិន ស្រវឹងស្រាជោគ បើករថយន្តប៉ះម៉ូតូកង់បី មិនឈប់ ព្យាយាមបើករត់ទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវនិងរបងការ៉ាស់សាំង ត្រូវប្រជាពលរដ្ឋឃាត់ជាប់

    spot_img

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងទៅប៉ះនឹងម៉ូតូកង់បីឥណ្ឌាបន្តិចបន្តួចមិនឈប់ដោះស្រាយព្យាយាមបើករត់ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងរបងការ៉ាស់សាំងទៅមុខលែងរួច ហើយត្រូវបានប្រជាពលរដ្ឋឃាត់ជាប់។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយ ផ្លូវហព័ន្ធរុស្ស៊ី ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងម៉ាកSABURUពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-2508បានប៉ះជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបន្តិចបន្តួចនៅត្រង់ចំណុចមុខសាលារៀនតិចណូ ក្នុងភូមិសាស្រ្តសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយភាគីខាងកង់បីមិនមានអ្នករងរបួសទេ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេបានព្យាយាមបើករត់រហូតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខធនាគារអេស៊ីលីដាស្ថិតនៅក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខក៏បានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់មួយកង់ នឹងបន្តទៅមុខរបងដែកការ៉ាសសាំងមបន្តទៀតបណ្ដាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនឹងទៅមុខលែងរួច ភ្លាមនោះត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តជាប់ប្រគល់ជូនសមត្ថកិច្ច។ចំណែកភាគីខាងម៉ូតូកង់បីបានបើកបន្តទៅមុខទៀតបាត់។

    ហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img