More

    រថយន្តមិនស្គាល់ម៉ាក បើក បុ ក ម៉ូតូបណ្តាលឲ្យបុរស ម្នា ក់ ស្លា ប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល

    spot_img

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងរួចបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី៣០ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបវត្តមហាមន្ត្រី តាមបណ្តោយផ្លូវមហាវិថីព្រះសីហនុ កែងផ្លូវ ១៦៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7 មករារាជធានីភ្នំពេញ។

    សពជនរងគ្រោះ និងអ្នករងរបួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិវៀតណាម។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសពីរនាក់ជិះម៉ូតូហុងដា ឃ្លីក មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HJ-0074ធ្វើដំណើរតាមបណ្តោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបបំបែកបួន កន្លែងកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរតាមបណ្តោយផ្លូវមហាវិថីព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបុកម៉ូតូពីចំហៀងផ្នែកខាងមុខខាងស្តាំពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់បណ្តាលបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាល។ភ្លាមនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរងចាំធ្វើការស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img