More

    ពលរដ្ឋសប្បាយចិត្តយ៉ាងក្រៃលែង ក្រោយពីមានប្រព័ន្ធទឹកស្អាតមកកៀកងាយស្រួលក្នុងការតប្រើប្រាស់

    spot_img

     

    កោះកុង÷ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្មាច់មាន ជ័យ សង្កាត់មានជ័យ ក្នុងការប្រើប្រាក់ទឹកស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលប្រជាពលរដ្ឋមួយចំនួនមិនមានលទ្ធភាពតភ្ជាប់បណ្ដាញប្រព័ន្ធទឹកស្អាតមកប្រើ ប្រាស់បាន(ប្រព័ន្ធទឹកស្អាតនៅឆ្ងាយ) អាជ្ញាធរក្រុង សង្កាត់ បានស្នើសុំទៅដល់ក្រុមហ៊ុនទឹកស្អាត.LYP group (អុិលវ៉ាយភីគ្រុប) របស់លោកឧកញ៉ា លី យ៉ុងផាត់ ចុះមករៀបចំតបណ្ដាញប្រព័ន្ធទឹកស្អាត ចំនួន ៣ ខ្សែ តាមបណ្ដោយផ្លូវចំនួន ៣ នៅក្នុងភូមិស្មាច់មានជ័យ ដើម្បីឱ្យមកកៀកផ្ទះប្រជាពរដ្ឋ ងាយស្រួលក្នុងការតភ្ជាប់ប្រើប្រាស់ ។

    បើយោងតាមបងប្រុសម្នាក់ទទួលមើលការខុសត្រូវទឹកស្អាតរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការរៀបចំបណ្ដាញប្រព័ន្ធទីយ៉ូទឹកស្អាត ចំនួន ៣ ខ្សែ នៅតាមបណ្ដាផ្លូវក្នុងភូមិស្មាច់មានជ័យនេះ បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរឲ្យក្រុមហ៊ុនចុះមករៀបចំដើម្បីឱ្យមានប្រព័ន្ធទឹកស្អាតចូលមកក្នុងភូមិឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ។ ក្រុមហ៊ុនក៏បានសុំឱ្យប្រជាពលរដ្ឋចូលរួមតាមរយៈអាជ្ញា (ផ្តិតមេដៃ) ហើយក្រុមហ៊ុនធ្វើក៏មិនឲ្យមានការខូចខាត ឬប៉ះពាល់ធ្ងន់ធ្ងរទៅដល់ទ្រព្យ សម្បត្តិប្រជាពលរដ្ឋនោះដែរ ។

    លោកបានបញ្ជាក់ទៀតថា ក្រោយពីក្រុមការងាររបស់លោកតបណ្ដាញទីយ៉ូរួច ប្រជាពលរដ្ឋអាចស្នើសុំទៅរដ្ឋករទឹកដើម្បីឱ្យក្រុមការងារចុះមកតភ្ជាប់ជូនបងប្អូនដើម្បីប្រើប្រាស់ ។ តែការតចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ តម្លៃប៉ុណ្ណានោះលោកមិនបានដឹងទេ ។

    សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋក្នុងភូមិស្មាច់មានជ័យ បន្ទាប់ពីមានប្រព័ន្ធបណ្ដាញទឹកស្អាតមកកៀកផ្ទះ ត្រេកអរយ៉ាងក្រៃលែង ទៅដល់ចំពោះអាជ្ញាធរដែលបានយកចិត្តទុកដាក់ មើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការខ្វះ ខាតទឹកស្អាតប្រើប្រាស់ ។

    អ្នកស្រីជា ចន្ដា បានឲ្យដឹងទៀតថា រយៈពេល ៦ សប្តាហ៍ទៀត អ្នកស្រីមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ហើយ ដោយគាត់បានបង់លុយចំនួន ៥៣, ៦០០០០ រៀល (ហាសិបបីមុឺនប្រាំមួយពាន់រៀល)ទៅឲ្យក្រុមហ៊ុនរួចហើយ ៕ដោយ ញឹក សន

    spot_img

    អត្ថបទទាក់ទង

    spot_img