
កំពង់ស្ពឺ÷ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរជិះម៉ូតូត្រូវរថយន្តបុកត្រង់ចំណុចភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ១៣៣.១៣៤កា លពីវេលាម៉ោង២.៣០នាទីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ ។
នគរបាលស្រុកឧដុង្គបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមាន ១. ឈ្មោះសាន ជ័យ ភេទប្រុសអាយុ១៨ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរឈ្មោះជិន ម៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ(ស្លាប់) ជនរងគ្រោះទាំងពីនាក់រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ។
ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេ១២៥សេរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ ឆ្នាំង ១J-៥៨៥៦ បើកបរដោយឈ្មោះ សាន ជ័យ ឌុបឈ្មោះ ជិន ម៉ុន បើកបរក្នុងទិសដៅពីកើតទៅលិច។
លុះបើកបរមកដល់ចំណុចខាងលើបានបើកឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញា ណ (បានបើកបររថយន្តគេចខ្លួនបាត់) កំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ផ្លាកលេខកំពង់ចាម ២A-១៧០៧។
ប្រភពបានបន្តទៀតថា អ្នកបើក បរមិនទាន់ស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានចុះគេច ខ្លួនបាត់) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នានៅក្នុងចំណែកទ្រូងផ្លូវបណ្តាលឲ្យជនរងគ្រោះស្លាប់ទាំងពីរនាក់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុមន្ត្រីជំនាញបានវាស់វែង ហើយបានប្រគល់ សពជនរងគ្រោះទាំងពីរនាក់ ជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតារថយន្តនិងម៉ូតូខាង លើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់រងចាំដោះស្រាយនៅពេលក្រោយ ៕ដោយញុឹប សន