ក្រុងព្រះសីហនុ ៖(ព័ត៌មានបឋម)មានករណីបាញ់បោះបង្កងការភ្ញាក់ផ្អើលកាលពីលាម៉ោង១១:០០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២២នេះនៅតាមបណ្ដោយផ្លូវមិត្តភាព នៅម្ដុំក្បែរនឹងអធិការនគរបាលក្រុងព្រះសីហនុត្រង់ចំណុចឃ្លាំងលក់ឬជួលរថយន្តមួយចម្លែក ស្ថិតនៅក្នុង ភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
តាមឪពុករបស់កូនដែលជាម្ចាស់ឃ្លាំងលក់ឬជួលឡានបានប្រាប់ឲ្យក្រុមការងារអង្គភាពសារព័ត៌មានFK NEWS TVយើងថា មុនពេលកើតហេតុជនបង្កខាងលើនេះ មានគ្នាមួយក្រុម ចំនួន០៤ទៅ០៧នាក់សត្វសឹងតែជាអ្នកស្គាល់គ្នាបានជិះម៉ូតូ ខ្លះទៀតជិះរថយន្ដគោលបំណងបំរុងមកយកលុយថ្លៃដាក់ជួលឡានឲ្យជនជាតិចិន ពីម្ចាស់ឃ្លាំងលក់រថយន្តរបស់កូនគាត់ ។ស្របពេលនោះ ឪពុកដែលជាម្ចាស់ឃ្លាំងបានរៀបចំបាយទឹកដើម្បីបម្រុងនឹងហូបបាយជុំគ្នាពេលនោះ ពួកគេក៏បានអង្គុយបានប្រមាណជាង ១០ នាទី ក៏ស្រាប់តែបានដកកាំភ្លើងយកមកភ្ជុងគេភ្ជុងឯង ហើយក៏ឈានទៅដល់មានបាញ់១ គ្រាប់ តែសំណាងល្អពុំមានមនុស្សរងរបួស ក្ហើយភ្លាមៗនោះជនបង្ក ក៏បានឡើងជិះម៉ូតូនិងរថយន្ដរត់គេចខ្លួនអស់តែម្ដង។
កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានសហការរួមគ្នាចុះត្រួតពិនិត្យប្រមូលផុសតាងមើលកាមេរ៉ាសុវត្ថិភាពនិងតាមប្រម៉ាញ់រកជនបង្កធ្វើទៅតាមជំនាញនីតិវិធី ៕
សូមបញ្ជាក់ថារហូតមកទល់ពេលនេះក្រុមការងារយើងនៅមិនទាន់ដឹងខ្លឹមសាររបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេព័ត៌មានលម្អិតបន្ថែមក្រុមការងារយើងនឹងធ្វើការupdate ផ្សាយជូននៅពេលក្រោយ៕ដោយ វាន៉ នី