
ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកALPHARD- G រយ៉ែថយក្រោយចេញពីក្រុមហ៊ុនដឹកអ្នកដំណើរមួយកន្លែង ជាប់ហ្គាជាន់ហ្វ្រាំងមិនស៊ីជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់៣កង់ ឯរថយន្តកល់ជាប់ទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២២ នៅចំណុចមុខក្រុមហ៊ុន ដឹកអ្នកដំណើរមួយកន្លែង តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្ត ភាពខណ្ឌ 7មករារាជធានីភ្នំពេញ។
បើតាមសម្ដីបុរសម្នាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានឲ្យបុរសម្នាក់(ក្មួយ)បើករថយន្តរមួយគ្រឿងម៉ាកALPHARD-G ពណ៌សពាក់ស្លាកលេខកំពត2B-8296រយ៉ែថតក្រោយចេញពីក្រុមហ៊ុនដឹកអ្នកដំណើរនៅជាប់កន្លែងកើតហេតុខាងលើក្នុងទិសដៅពីត្បូងទៅជើង ខណៈបញ្ឆេះម៉ាសុីនរថយន្តដាក់លេខរយ៉ែថយក្រោយ ស្រាប់តែជាប់ហ្គា មកក្រោយយ៉ាងលឿន លុះដល់កន្លែងកើតហេតុ ជាន់ប្រាំងមិនស៊ី ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៣ កង់ ចំណែករថយន្តកល់ជាប់ទៅលែងរួច និងរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់