ទំព័រដើម ទំព័រដើម អា សូរ ណា ស់ លោកអើយ! បុរសម្នាក់បានបា ត់ ប ង់ ជីវិតភ្លាមៗ ខណៈបើកម៉ូតូសុខៗ ក៏ទៅបុកជាមួយនឹងបង្កាន់ដៃស្ពាន...

អា សូរ ណា ស់ លោកអើយ! បុរសម្នាក់បានបា ត់ ប ង់ ជីវិតភ្លាមៗ ខណៈបើកម៉ូតូសុខៗ ក៏ទៅបុកជាមួយនឹងបង្កាន់ដៃស្ពាន ដោយខ្លួនឯង.!

- ពាណិជ្ជកម្ម -

(ក្រុងព្រះសីហនុ)៖ មានករណីម៉ូតូបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបុរសម្នាក់ ស្លា ប់ បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែង ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង១០:៣០យប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានទឹកសាប ម្តុំខាងក្រោយបន្ទាយអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ០៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានប្រាប់ដូចដូចគ្នាថា ពួកគាត់បានលឺសូរសម្លេងឡើងផាំងប្រាវលាន់ដូចរន្ទះ ពេលនេះពួកគាត់ក៏បានមកមើលស្រាប់តែឃើញម៉ូតូ មួយគ្រឿង បុកបង្កាន់ដៃស្ពានដោយខ្លួនឯង ។តែមិនឃើញមនុស្ស ភ្លាមៗនោះពួកគាត់ក៏បានខលប្រាប់សមត្ថកិច្ច និង បានលោតចូលក្នុងទឹកក្រោមស្ពាន ដើម្បីរាវរកជនរងគ្រោះ ។ រករហូតប្រមាណជាងកន្លះម៉ោងទើបរាវរកឃើញជនរងគ្រោះតែ ជាអកុសល្យបុរស ខាងលើបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីរងចាំពិនិត្យកោសល្យវិច្ច័យ និងប្រកាសរកសាចញ្ញាតិ និហប្រគល់ជូនសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានលើកឡើងខ្លឹមសារខ្លះហើយនឹងបានសំណូមពរដល់អាជ្ញាធរថ្នាក់ដឹកនាំខេត្តព្រះសីហនុមេត្តាជួយចុះពិនិត្យមើលទីតាំងនោះផងព្រោះថាកកន្លងមកក៏មានអ្នកធ្វើដំណើរផ្សេងៗទៀតដែលធ្លាក់និងបុកប៉ះជាមួយនឹងបង្កាន់ដៃស្ពាននោះដែរគឺដោយសារតែទីតាំងម្ដុំខាងលើនោះមានថាមភាពងងឹតខ្លាំង ហើយផ្លូវមានទំហំធំ តែស្ពានតូចជាងផ្លូវណា មួយទៀតពុំឃើញមានដាក់ស្លាកសញ្ញាចរាចរណ៍បំភ្លឺ ឬជម្រាបប្រាប់ថា មានឧបសគ្គនៅខាងមុខនោះទេទើបកើតរឿងបែបនេះជាហូរហែ ។ ដោយ វ៉ាន នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម