ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបញ្ច្រាស់ផ្លូវទៅប៉ះជាមួយនិងកង់ជិះដោយយុវជនម្នាក់បណ្ដាលឲ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ២០ នាទីយប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវណតប៊្រីត ខាងត្បូងស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA SIRIUS ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GH-2643 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ដោយបញ្ច្រាសផ្លូវចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានប៉ះជាមួយកង់មួយគ្រឿងជិះដោយយុវជនម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកយុវជនដែលជិះកង់មិនចង់មានរឿងវែងឆ្ងាយបានជិះបន្តដំណើរទៅមុខទៀតបាត់ ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ៕ដោយ កុសល់