ទំព័រដើម ទំព័រដើម គ្រាន់តែរឿងរទេះគោដុតសោះ!!ថៅកែហាងដឹ ស្តម ដកកាំភ្លើងបាញ់គំរាម មេចុងភៅធ្វើការនៅហាងរបស់ខ្លួន ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

គ្រាន់តែរឿងរទេះគោដុតសោះ!!ថៅកែហាងដឹ ស្តម ដកកាំភ្លើងបាញ់គំរាម មេចុងភៅធ្វើការនៅហាងរបស់ខ្លួន ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសជាថៅកែហាង(យីហោ ដឹ ស្តមម្នាក់) បានដកកាំភ្លើងបាញ់គំរាម មេចុងភៅ ដែរធ្វើការនៅក្នុងហាងរបស់ខ្លួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២២ នៅក្នុងហាង ដឹ ស្តម ជាប់ផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករារាជធានីភ្នំពេញ ។

ជនបង្កដែលជាថៅកែហាងខាងលើមាន ឈ្មោះ ផល ភេទប្រុស អាយុ ៤០ ឆ្នាំ។ចំណែកជនរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរមេចុងភៅនៅហាងកើតហេតុខាងលើ ស្នាក់នៅម្ដុំចំការដូង ខណ្ឌដង្កោ។

បើតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថារូបគាត់បានធ្វើការនៅហាងខាងលើនេះរយៈពេលច្រើនឆ្នាំមកហើយ ហើយមុនកើតហេតុ ថៅកែហាងដែលជាជនបង្កខាងលើ បានមកសួរនាំរូបគាត់ថា មិចបានមកកាត់រទេះដុតគោ របស់គាត់ ហើយរូបគាត់ក៏បានប្រាប់ទៅវិញថារូបគាត់មិនបានកាត់រទេះគោដុតនោះទេ ដោយរូបគាត់មិនដឹងអីនោះទេ តែថៅហាងនោះមិនជឿ ហើយបានរករឿងគាត់និងរកវាយលើរូបគាត់ទៀត ហើយជនបង្កបានបោះពាក្យសម្តីថា ហែងតិចទៀត ដឹងគ្នាហើយ រួចជនបង្កបើករថយន្តមួយគ្រឿងចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ម៉ោងកើតហេតុខាងលើ ជនបង្កបានបើករថយន្តត្រឡប់មកវិញ រួចបានដកកំភ្លើងភ្ជុងនិងដេញបាញ់គាត់ធ្វើឲ្យគាត់ភ័យស្លន់ស្លោរត់ពេញក្នុងហាង ភ្លាមនោះជនបង្កបានបាញ់ឡើងលើមួយគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ជនរងគ្រោះបានបន្តទៀតហាងកើតហេតុខាងលើមានថៅ៣នាក់ចូលភាគហ៊ុន ចំណែកថៅកែដែលជាជនបង្ក តែងតែមករករឿងទៅលើរូបគាត់ជាញឹកញាប់ ចំណែកថៅកែពីរនាក់ទៀតជាមនុស្សល្អនិងជាមនុស្សស្មោះត្រង់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់បានប្រមូលភស្តុតាហង(សំបកគ្រាប់)និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌ 7 មករាដើម្បីឲ្យសមត្ថកិច្ចចាប់ជនបង្ក ចាត់ការទៅតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម