More

    រថយន្ត lexus GS-300 ពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់មួយកង់ ឯរថយន្តខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក lexus GS-300 មួយគ្រឿងសង្ស័យតៃកុងស្រវឹងបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ខែឧសភាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២០០៤ កែងនិងផ្លូវ ៣៧១ សឡា ខាងលិចស្តុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាក lexus GS-300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-9789ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតែកុងស្រវឹងបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ដួលចេញពីជួរមួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណ ភ្លាមនោះម្ចាស់រថយន្តបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img