ទំព័រដើម ទំព័រដើម បុរសជនជាតិបរទេសម្នាក់ រថយន្តស៊េរីទំនើបម៉ាកសឺដេស ចេញពីអគារមួយកន្លែង ត្រូវបានយុវជនម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

បុរសជនជាតិបរទេសម្នាក់ រថយន្តស៊េរីទំនើបម៉ាកសឺដេស ចេញពីអគារមួយកន្លែង ត្រូវបានយុវជនម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿង ចេញពីអគារមួយកន្លែង ខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនម្នាក់ជិះម៉ូតូបុកពីចំហៀងផ្នែកខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ០៨និង ២០ នាទីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខអាគារមួយកន្លែង តាមបណ្តោយផ្លូវ ៩២ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកសឺដេសមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BR-5666ចេញពីអាគារកន្លែងកើតហេតុខាងលើ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវ៩២ លុះមកដល់ចំណុចកើតហេតុខាងលើ ឆ្លងមិនទាន់ដល់ពាក់កណ្ដាលផ្លូវ ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HY-8349ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ទិសដៅពីកើតទៅលិចចាប់ ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម៉ូតូកៀបជាប់ជាមួយនឹងរថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីរថយន្តបានចេញសំណងចំនួន ៣០០ ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម