ទំព័រដើម ទំព័រដើម រថយន្ត toyota prius បុកខឿនស្ពានអាកាសចោមចៅ បណ្ដាលឲ្យរងការខូចខាត ម្ចាស់ហៅរថយន្តមកស្ទូច សមត្ថកិច្ចមកដល់ល្មម

រថយន្ត toyota prius បុកខឿនស្ពានអាកាសចោមចៅ បណ្ដាលឲ្យរងការខូចខាត ម្ចាស់ហៅរថយន្តមកស្ទូច សមត្ថកិច្ចមកដល់ល្មម

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យជ្រុលចង្កូតទៅបុកខឿនស្ពានអាកាសចមចៅបណ្ដាលឲ្យខឿនស្ពានរងការបែកខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងយ៉ាន់ខាងមុខទៅមុខលែងរួច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសចោមចៅខាងកើត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AX-9663 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្លះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅមុខខឿនស្ពានពេញទំហឹង បណ្ដាលឱ្យមានការបែកខឿនស្ពានបន្តិចបន្តួច ចំណែករថយន្ត បង្កបែកយ៉ាន់និងកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចបំរុងស្ទូចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការឃាត់ភ្លាមៗ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម