More

    ស្ត្រីជនជាតិវៀតណាមម្នាក់ ធ្លា-ក់-ពី-លើ-អ-គារ មជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា បណ្ដា-លឲ្-យ-ស្លា-ប់-បា-ត់-ប-ង់-ជីវិ-ត ដោយមិនទាន់ដឹងពីមូលហេតុ

    spot_img

     

    ភ្នំពេញ: ស្ត្រីជនជាតិវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ដោយបែកសាកសពជាពីរកំណាត់ បន្ទាប់ពីធ្លាក់ ពីលើអាគារមជ្ឈមណ្ឌលព្រីនស៍ ផ្លាស្សា កំពស់ជាច្រើនជាន់។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភាឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី ជាជនជាតិវៀតណាម។

    តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅអគារកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានអង្គុយយាមនៅទីតាំងខាងលើដូចសព្វរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសំឡេងធ្លាក់ពីលើមកក្រោម ភ្លាមនោះក៏នាំគ្នាដើរចូលមើល ក៍ឃើញជនរងគ្រោះបែកខ្លួនជាពីរកំណាត់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ បាត់ទៅហើយ ដោយមិនដឹងថាលោតឬធ្លាក់ពីលើអគារនោះទេបន្ទាប់មកក៏បង្កឲ្យមានការភ្ញាក់ផ្អើល រួចក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ បានធ្វើការហ៊ុព័ទ្ធនៅទីតាំងកើតហេតុខាងលើ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ជំនាញចុះមកពិនិត្យ និងធ្វើធ្វើការស្រាវជ្រាវបន្ត៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img