- ពាណិជ្ជកម្ម -

ខេត្តរតនគិរី : ក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយ: ឥឡូវនេះបទល្មើសនៃការដឹកជញ្ជួនឈើបានចាប់ផ្តើមកំរើកឡើងវិញហើយហើយការដឹកជញ្ជួនឈើនេះនៅ
ក្នុង១យប់ៗមានម៉ូតូដឹកឈើឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាម មិនតិចជាង ៦០គ្រឿងនោះទេ ដែលការដឹកជញ្ជូនឈើទាំងនោះ ធ្វើឡើងតាមច្រកប៉ុស្តិ៍ការពារព្រំដែនលេខ ៦០១ ចំណុះអង្គភាពនគរបាលវរ:ការពារព្រំដែនគោកលេខ ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងខេត្តរតនគិរី បានលើកឡើងថា បើអាជ្ញាធរខេត្ត និងស្រុកអូរយ៉ាដាវ ពិសេស កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ ៦២៣ ដែលមានកម្លាំងប្រចាំការនៅក្នុងមូលដ្ឋាននោះ មិនប្រញាប់មានវិធានការទប់ស្កាត់ ឬបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ ឲ្យបានទាន់ពេលវេលានោះទេ ព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ នឹងរងការវិនាសហិនហោចអស់ជាក់ជាពុំខានឡើយ៕អត្ថបទ លោកមុីឌីន