ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្ត lexus rx330 បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត នៅស្តុបត្រឡោកបែក

បុរសម្នាក់បើករថយន្ត lexus rx330 បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត នៅស្តុបត្រឡោកបែក

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក lexus rx330 មួយគ្រឿងមិនប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្តោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus rx330 មួយគ្រឿងពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ2BE-2570ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មរងការប្រេះបែកបន្តិចបន្តួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមនោះម្ចាស់រថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម