ទំព័រដើម ទំព័រដើម !ជនសង្ស័យដៃដល់ជាប្ដីវាយប្រពន្ធរលូតកូន រហូតដល់ស្លាប់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ.!

!ជនសង្ស័យដៃដល់ជាប្ដីវាយប្រពន្ធរលូតកូន រហូតដល់ស្លាប់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ.!

- ពាណិជ្ជកម្ម -

ស្រុកព្រៃនប់/ខេត្តព្រះសីហនុ៖ថ្ងៃទី១២ខែឧសភា២០២២នេះកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើតាមរកឃាតករជនដៃដល់ជាប្តីវាយប្រពន្ធរហូតដល់ស្លាប់កាលពី ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២វេលាម៉ោង២៣:១៥នាទី ស្ថិតនៅភូមិជើងគោ ឃុំជើង គោ ស្រុកព្រៃនប់ /ខេត្តព្រះសី ហនុ ។

ជុំវិញករណីប្រើអំពើហិង្សារវាងប្តីនេះតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ខាងលើមានឈ្មោះ យ៉ែម ចិន្តា អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្ម ភាពវាយទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំ ដែលមានផ្ទៃពោះ ។

ក្រោយពេលកើតហេតុជនសង្ស័យជាប្តីរត់គេចខ្លួនបាត់ រីឯស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។បន្ទាប់មកបានស្លាប់ និងរលូតកូន នៅមន្ទីរពេទ្យនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

រហូតមកដល់វេលាម៉ោង១៧ ថ្ងៃទី១២ខែឧសភាឆ្នាំ២០២២ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅខេត្តកំពង់ស្ពឺ ៕ដោយ វាន់នី

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម