More

    នារីរូបស្រស់បើករថយន្តស៊េរីទំនើបឡង់គ្រីស័របុករះដើមឈើនឹងកន្លែងលក់បន្លែរ កន្លែងលក់គុយទាវបណ្ដាលឲ្យក្មេងម្នាក់រងរបួស

    spot_img

     

    ភ្នំពេញ: នារីរូបស្រស់ម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបានរេចង្កូតទៅបុករះដើមឈើមួយដើមរាបដល់ដី នឹងបន្តបុកកន្លែងលក់បន្លែកន្លែងលក់គុយទាវ បណ្តាលឲ្យក្មេងម្នាក់រងរបួសដោយរលាកទឹកស៊ុប។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ខែឧសភាឆ្នាំ ២០២២ នៅខាងលិចស្តុបអាងទឹកប្រមាណជាង ២០ ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2V-6686 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកដើមឈើមួយដើមបណ្ដាលឲ្យបាក់ដួលរាបដល់ដី រួចបន្តទៅបុកកន្លែងលក់បន្លែនិងកន្លែងលក់គុយទាវ បណ្តាលឲ្យរងខូចខាតសំភារៈលក់ដូរ និងរាយប៉ាយពេញផ្លូវ នឹងបណ្ដាលឲ្យក្មេងម្នាក់រងរបួសដោយសាររលាកទឹកស៊ុប។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីបង្ករសុំធ្វើការសម្រុះសម្រួលគ្នាជាមួយខាងភាគីលក់បន្លែនិងកន្លែងលក់គុយទាវ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ នៅឡើយដើមឈើ សមត្ថកិច្ចបានមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img