ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទបុកបង្គោលភ្លើងបាក់រលំសង្កត់លើម៉ូតូកង់បីខ្មែរមួយគ្រឿង ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទបុកបង្គោលភ្លើងបាក់រលំសង្កត់លើម៉ូតូកង់បីខ្មែរមួយគ្រឿង ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ បោះពួយក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រលំសង្កត់ទៅលើម៉ូតូកង់បីខ្មែរមួយគ្រឿង ខណៈម្ចាស់កំពុងដេកលង់លក់ សំណាងល្អមិនបណ្តាលមានរងរបួស ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ៤០ នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបអាងទឹក តាមបណ្ដោយផ្លូវ ២១៥ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ7 មករា រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-2462ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យបាក់រលំសង្កត់ទៅលើកង់បីខ្មែរមួយគ្រឿងទៀតកំពុងចតនៅចិញ្ចើមផ្លូវសំណាងល្អម្ចាស់កំពុងដេកលង់លក់ស្រួល មិនមានរងរបួស។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម