ទំព័រដើម ទំព័រដើម សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៧នាក់ក្នុងករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៧នាក់ក្នុងករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស

- ពាណិជ្ជកម្ម -

 

(បាត់ដំបង) ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង ផងនោះ កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការបង្ក្រាប ចុះនៅ ចំណុច ភូមិ វត្តតាមិម ឃុំ វត្តតាមិម ស្រុក សង្កែ ខេត្តបាត់ដំបង និងបានធ្វើការបង្ក្រាបករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ទោស ដោយប្រេីប្រាស់ កាំបិត ពូថៅ កាប់ និង គប់ ម៉ូតូ ចំនួន ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០៧ នាក់ ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន
1️⃣ ឈមោះ សុវណ្ណ តុលា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ ភូមិ កំពង់សីមា សង្កាត់ វត្តគរ ក្រុង បាត់ដំបង
2️⃣ ឈមោះ បឹង ណេ ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង
3️⃣ ឈមោះ អ៊ុន វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ កំពង់សីមា សង្កាត់ វត្តគរ ក្រុង បាត់ដំបង
4️⃣ ឈមោះ គង់ លីហ៊ួរ ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ វត្តគរ សង្កាត់ វត្តគរ ក្រុង បាត់ដំបង
5️⃣ ឈមោះ ភី ផៃ កុម្ភៈ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ វត្តគរ សង្កាត់ វត្តគរ ក្រុង បាត់ដំបង
6️⃣ ឈមោះ វ៉ាង ស៊ីហុង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង
7️⃣ ឈមោះ ប៊ូ វីន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត បាត់ ដំបង ជាមួយវត្ថុតាង ដកហូត រួម មាន ៖ កាំបិត ចំនួន ០២ ដេីម និងពូថៅ ចំនួន ០១ ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា កាលពី ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៣ និង០៧ នាទីទៀបភ្លឺ នៅ ចំណុច ភូមិ ដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង បាត់ដំបង ក្រុម ជនសង្ស័យ ខាងលើ បាន ធ្វេី សកម្មភាពប្រេីប្រាស់ កាំបិត និង ពូថៅ កាប់ ទៅ លេី ជនរងគ្រោះ និង ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ យ៉ាន ហ្វាដេល ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួច ក៏បាន រត់គេចខ្លួនរហូត មក ដល់ ថ្ងៃបន្ទាប់ទេីប សមត្ថកិច្ច យេីង ធ្វេីការ ស្រាវជ្រាវ និង ឃាត់ខ្លួន បាន តែម្តង ។

ក្រោយពីឃាត់ខ្លួនសាកសួររួចមកបច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ដោយ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម