More

    ស្ថាបត្យកម្មដំបូងបង្អស់ ជាប្រវត្តិសាស្ត្រ មានលក្ខណៈជាសាធារណៈ និងវប្បធម៌ជាតិបន្ទាប់ពីរាជធានីភ្នំពេញ កើតនៅខេត្តប៉ៃលិន

    spot_img

     

    ប៉ៃលិន៖ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅក្នុង ខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការ រង យោធភូមិភាគ នាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់អាវុធក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។

    សម្តេចពិជ័យសេនាទៀបាញ់បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ថាបត្យកម្ម ដែលនឹងត្រូវមាននៅស្តូប ឈ្នះ ឈ្នះ ប៉ៃលិនដែលបានសាងសង់នាពេលនេះគឺអាចឱ្យគេយល់ដឹងកាន់តែច្បាស់អំពីវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ដែលជា ស្ថាបត្យកម្មដំបូងបង្អស់ ជាប្រវត្តិសាស្ត្រ មានលក្ខណៈជាសាធារណៈ និងវប្បធម៌ជាតិដូចនេះក្រុមការងារ ទទួលបន្ទុកការសាងសង់ស្តូបនេះត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបា ន ទាំងគុណភាពនិងប្រសិទ្ធភាពសំណង់នេះ អោយបានរឹងមាំ ស្ថិតស្ថេររាប់រយឆ្នាំ ។

    សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិននេះ គឺប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធានថវិកា គំនិតប្រាជ្ញា របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និងសិស្សនិស្សិត ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ។

    អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មានក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការងារធានា ហើយនៅក្នុងកិច្ចដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តចំនែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧
    គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID១ និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img