ទំព័រដើម ទំព័រដើម បើករថយន្តរយ៉ែថយក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតបុក ខ្ទេចទាំងសងខាង

បើករថយន្តរយ៉ែថយក្រោយ ត្រូវរថយន្តមួយគ្រឿងទៀតបុក ខ្ទេចទាំងសងខាង

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក Montero មួយគ្រឿងយ៉ាងលឿន រួចជ្រុលទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយ មួយគ្រឿងទៀតកំពុងរយ៉ែថយក្រោយចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ។

ហេតុការនេះកើតឡើងកាលពីវេលវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ មានបុរសម្នាក់បើករថយន្តម៉ាក ហុីយយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8658 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏រយ៉េថយក្រោយបំណងចូលរោងបុណ្យដើម្បីយកអីវ៉ាន់វិញ ខណៈនោះក៏រថយន្តម៉ាក Montero ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2F-5878 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តហុីយ៉ាន់ដាយចំពីចហៀងទ្វាមុខ ផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម