ទំព័រដើម ទំព័រដើម រថយន្តកុងតឺន័រយ៉ាងធំ១ គ្រឿងក្រឡាប់ផ្ងារជើងបណ្តាលអោយមនុស្សម្នាក់ ស្លា.ប់ ភ្លាមៗនៅនឹងកន្លែង.!

រថយន្តកុងតឺន័រយ៉ាងធំ១ គ្រឿងក្រឡាប់ផ្ងារជើងបណ្តាលអោយមនុស្សម្នាក់ ស្លា.ប់ ភ្លាមៗនៅនឹងកន្លែង.!

- ពាណិជ្ជកម្ម -

 

ស្រុកព្រៃនប់/ខេត្តព្រះសីហនុ:មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៧:១៥នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២២នេះនៅលើដងផ្លូវជាតិលេខ៤ចំណុច US 549-703 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីសេដ្ឋកិច្ចបានឲ្យដឹងថាមានរថយន្តមួយក្រឡាប់ឆ្ងាយជើងដោយខ្លួនឯងនៅលើដងផ្លូវជាតិលេខ៤ចំណុច US 549-703 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្ដ ០១ គ្រឿងម៉ាកVOLVO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ព្រះសីហនុ ៣A-៨០៨១ ដែលមានទិសដៅដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ករណីខាងលើបណ្តាលអោយស្លាប់អ្នកបើកបររថយន្ដនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍បានធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ដោយ វាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម