ទំព័រដើម ទំព័រដើម គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចក្លាយជាជម្លោះពាក្យសំដីបម្រុងវាយគ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចក្លាយជាជម្លោះពាក្យសំដីបម្រុងវាយគ្នាផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសបើកកង់បីប្រើអាគុយដឹកសម្ភារៈបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនមកពីក្រោយបុកដាច់កង់មុខបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសជើង។

 

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ១៧២ កែងនឹងផ្លូវ២២៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ទួលគោក រាជធានីភ្នំពេញៈ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកកង់បីប្រើអាគុយដឹកសម្ភារៈ ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ ២២៩ខ្វះការប្រុងប្រយ័ត្ន ខណះនោះមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅមួយរគ្រឿងពាក់ស្លាកលេខព្រៃវែង1S-8594ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំកង់បីបណ្ដាលឲ្យដាច់កង់ម៉ូតូកង់បីខាងមុខ ចំណែកភាគីខាងម៉ូតូរងរបួសជើងខាង។ភ្លាមៗនោះមានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានសួរនាំភាគីគេទាំងពីរដោយប្រាប់ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមក ដោយភាគីទាំងពីរបានប្រាប់សមត្ថកិច្ចថាសុំធ្វើការសម្រុះសម្រួលគ្នានៅនឹងកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានត្រឡប់ទៅវិញ។លុះមួយសន្ទុះក្រោយមកក៏មានភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុដោយប្រកែកគ្នាយកត្រូវរៀងៗខ្លួនក៏ក្លាយជាជម្លោះពាក្យសម្តីបម្រុងវាយគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ម្ដងទៀត។

 

បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាបន្តទៀតបន្ទាប់មកភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ដោយខាងភាគីកង់បីបានចេញសំណងចំនួន២០ដុល្លារទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម