More

    កិច្ចប្រជុំស្តីពីការជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមឱ្យចូលរួម ក្នុងការប្រកួតប្រជងភូមិទេសចរណ៍ឆ្នើម (Best Tourism Villages) របស់អង្គការ UNWTO ឆ្នាំ២០២២

    spot_img

    កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការជ្រើសរើសឯកភាពភូមិទេសចរណ៍ឆ្នើមឲ្យចូលរួមក្នុងការប្រកួតប្រជែងភូមិទេសចរណ៍ឆ្នើម(Best Tourism Village)» ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្ត

    ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង និងមន្ត្រីរទេសចរណ៍រជាច្រើនទៀត។

     

    ឯកឧត្តម សុខ ភា អភិបាលរងខេត្ត បានមានប្រសាសន៍ថាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ គ្រោងនឹងជ្រើសរើសភូមិទេសចរណ៍ឆ្នើមចំនួន ០៣ភូមិ ដើម្បីដាក់ជាបេក្ខភាពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតប្រជែង “ភូមិទេសចរណ៍ឆ្នើម (Best Tourlsm Villages)” ជាមួយនឹងភូមិទេសចរណ៍ឆ្នើមដ៏ទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់ឆ្នាំ២០២២។ ក្នុងន័យនេះ គ.ជ.វ.ទ. ស្នើសុំ គណៈអភិបាលរាជធានី-ខេត្តជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមចំនួន ០១ភូមិ បញ្ជូនមកគ.ជ.វ.ទ. ឲ្យបានមុន ថ្ងៃទី២០ ទែឧសភា ឆ្នាំ២០២២នេះ។ ភូមិទេសចរណ៍ដែលអាចចូលរួមជាបេក្ខភាពក្នុងការប្រកួតប្រជែងនេះត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

    – មានដង់ស៊ីតេប្រជាជនទាប និងមានប្រជាជនអតិបរមាចំនួន ១៥០០០នាក់

    – មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពប្រពៃណ៏សំខាន់ៗដូចជា កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វឬការនេសាទជាដើម

    -មានប្រពៃណ៏ និងជីវភាពរស់នៅដែលកំពុងអនុវត្តដោយប្រជាជននៅក្នុងភូមិនោះផ្ទាល់។

     

    ឯកឧត្តមបានមានប្រសាសន៍ទៀតថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្ហាញពីលក្ខណៈពិសេសៗរបស់ភូមិទេសចរណ៏ឆ្នើម តាមសូចនាករនៃការវាយតម្លៃក្នុងការប្រកួតប្រជែង “ភូមិទេសចរណ៍ឆ្នើម (Best Toursrn Villages}” ដែលមាន ដូចខាងក្រោម៖

    ១. ធនធានវប្បធម៌ និងធម្មជាតិ ភូមិមានធនធានធម្មជាតិ និងវប្បធម៌ (រូប៊ី និងអរូប) ដែលទទួលស្គាល់នៅ ថ្នាក់តំបន់ ថ្នាក់ជាតិ ឬអន្តរជាតិ។

    ២. ការលើកកម្ពស់ និងការអភិរក្សធនធានវប្បធម៌ ភូមិប្តេជ្ញាក្នុងការលើកកម្ពស់ និងការអភិរក្សសម្បត្តិ វប្បធម៌របស់ខ្លួន ដែលមានលក្ខណះពិតប្រាកដ និងប្លែកពីគេ។

    ៣. ចីរភាពសេដ្ឋកិច្ច ភូមិប្តេជ្ញាលើកកម្ពស់ចីរភាពសេដ្ឋកិច្ចដែលគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាពសមាហរណកម្មខ្សែសង្វាក់តម្លៃ ការវិនិយោគ និងផលវិជ្ជមាននៃវិស័យទេសចរណ៏ទៅក្នុង នៅក្នុងភូមិ។

    ៤. ចីរភាពសង្គម ភូមិប្តេជ្ញាលើកកម្ពស់សង្គមដែលមិនមានការរើសអើង និងសមភាពសង្គម តាម ជំរុញ និងការចែករំលែកអត្ថប្រយោជន៍នៃវិស័យទេសចរណ៍។

    ៥. ចីរភាពបរិស្ថានភូមិប្តេជ្ញាចំពោះចីរភាពបរិស្ថានតាមរយៈការផ្សព្វផ្សាយគោលនយោបាយ យន្តការ និងគំនិត ផ្តួចផ្តើមនានាដែលជំរុញការអភិរក្សនិងការថែរក្សាធនធានធម្មជាតិរបស់ខ្លួន និងកាត់បន្ថយផលប៉ះពាល់ រ៉បស់វិស័យទេសចរណ៍មកលើបរិស្ថាន។

    ៦. ការអភិវឌ្ឍវិស័យទេសចរណ៍ ភូមិមានការជំរុញការអភិវឌ្ឍនិងការផ្សព្វផ្សាយទីផ្សារក្នុងវិស័យ

    ទេសចរណ៍ ភូមិបន្តជំរុញការរួមបញ្ចូលក្នុងខ្សែសង្វាក់តម្លៃទេសចរណ៍ និងការប្រកួតប្រជែងនៅក្នុង

    ផ្នែកទីផ្សារ ការផ្សព្វផ្សាយ ការច្នៃប្រឌិត ការអភិវឌ្ឍ និងការបង្កើនគុណភាពផលិតផល។

    ៧. អភិបាលកិច្ចល្អ និងអាទិភាពនៃវិស័យទេសចរណ៍ ភូមិប្តេជ្ញាធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្ដម្ភ យុទ្ឋសាស្ត្រសម្រាប់ការអភិវឌ្ឍជនបទ។ អភិបាលកិច្ចរបស់ភូមិផ្នែកសំខាន់ទៅលើភាពជាដៃគូ រវាងវិស័យ សាធារណៈនិងឯកជន កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋដទៃទៀត និងការចូលរួមរបស់សហគមន៍ក្នុងការរៀបចំគម្រោង និងការអភិវឌ្ឍ។

    ៨. ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនង ភូមិមានហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយសម្រួលដល់ការធ្វើ ទំនាក់ទំនងគ្នារវាងប្រជាជន ដែលជួយបង្កើនសុខុមាលភាពដល់សហគមន៍ជនបទ ការអភិវឌ្ឍអាជីវកម្មក៏ដូចជាបទពិសោធន៍របស់ភ្ញៀវទេសចរ។

    ៩. សុខភាព សុវត្ថិភាព និងសន្តិសុខ ភូមិមានឬនៅជិតប្រព័ន្ធសុខភាព សុវត្ថិភាព និងសន្តិសុខ ដើម្បីការពារ ប្រជាជននៅក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរផងដែរ៕ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img