More

    ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

    spot_img

    ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង០៨និង ១០ នាទីយប់ថ្ងៃទី ០៣ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។

     

    ជនរងគ្រោះមានឈ្មោះ ដា ណា ភេទស្រី អាយុ៣៨ មុខរបរបុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។សម្ភារៈដែលបាត់បង់រួមមាន កាបូប កាតគ្រីម៉ូតូ១សន្លឹក អត្តសញ្ញាណប័ណ្ណ ១ សន្លឹក កាតចាក់វ៉ាក់សាំង១សន្លឹក លុយ១០ម៉ឺនរៀល និងឯកសារមួយចំនួន។

     

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-5998ចេញពីម្តុំពេទ្យសម្ដេចឪ គោលបំណងទៅកន្លែងស្នាក់វីញនៅបុរីពិភពថ្មីចំការដូង ដោយការបូករបស់គាត់បានដាក់នៅរានម៉ូតូ ដោយធ្វើដំណើរទៅដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ៤ នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរមកពីក្រោយហើយជនសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបគាត់បានសម្រេច ចំណែកជនសង្ស័យ២នាក់ទៀតជិះម៉ូតូមួយគ្រឿង បិតគូទពីក្រោយ ក្រោយពីសកម្មភាពឆក់បានសម្រេចហើយពួកគេទាំង៤ នាក់នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។ ភ្លាមៗនោះរូបគាត់ក៏បានស្រែកចោរៗដែរតែគ្មានអ្នកជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ កំពុងល្បាត បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលធ្វើការសួរនាំនិងបាននាំជនរងគ្រោះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានប្រាប់ជនរងគ្រោះថា នៅចំណុចកើតហេតុខាងលើនេះ គឺនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាងហើយសមត្ថកិច្ចបានប្រាប់ជនរងគ្រោះថាឲ្យទៅដាក់ពាក្យបណ្ដឹងនៅសង្កាត់បឹងសាឡាង។

     

    បន្ទាប់មកជនរងគ្រោះបានទំនាក់ទំនងទៅសាច់ញាតិមកទទួលរួចនាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បន្ទាប់ពីទៅដល់ប៉ុស្តិ៍នគរបាលភ្លាមជនរងគ្រោះបានប្រាប់សមត្ថកិច្ច ថាសូមទៅផ្ទះវិញសិន ដោយជនរងគ្រោះមិនស្រួលខ្លួន រងចាំថ្ងៃស្អែកទើបមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img