ទំព័រដើម ទំព័រដើម ល្បែងស៊ីសងណេត (ភ្នាល់បាល់) ខុសច្បាប់ តាមប្រព័ន្ធអនឡាញមួយកន្លែង បើកលេងយ៉ាងរលូន សង្ឃឹមថា អាធរ និងមានវិធានការបង្ក្រាប

ល្បែងស៊ីសងណេត (ភ្នាល់បាល់) ខុសច្បាប់ តាមប្រព័ន្ធអនឡាញមួយកន្លែង បើកលេងយ៉ាងរលូន សង្ឃឹមថា អាធរ និងមានវិធានការបង្ក្រាប

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ ទីតាំងបនល្បែង ណេតភ្នាល់បាល់មួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូនក្នុងសង្កាត់ផ្សារដើមគរ សូមអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជួយមានវិធានការចុះបង្ក្រាបផង ដែលទីតាំងល្បែងសុីសង ភ្នាល់ចាក់បាល់ មួយកន្លែងនេះស្ថិតនៅផ្លូវ 231 សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ « មានដូចជា : { ភ្នាល់មាន់ } { ភ្នាល់បាល់ } ល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើនតាមប្រព័ន្ធអនឡាញ» បើកយ៉ាងរលូនដោយដោយមិនទាន់មានចំណាត់ការចុះបង្ក្រាបណាមួយពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

 

ប្រជាពលរដ្ឋរូបនោះបានបង្ហើបថា ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឱ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួនឬមិនដូច្នេះក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាបបែបនេះ។

 

សូមបញ្ជាក់ដែរថា ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះមានចំនួនបុគ្គលិក ជំនាញផ្នែកកុំព្យូទ័រ ប្រមាណជា ៧ទៅ៨នាក់ និងមានអ្នកភ្នាល់ចូលលេងណែនណាន់តាន់តាប់មានទាំងចាស់និងក្មេងជំទង់គ្រប់វ័យផងដែរ។

 

ប្រជាពលរដ្ឋជាច្រើនបានស្នើសុំឱ្យ លោក សុខហេង អធិការនគរបាល ខណ្ឌទួលគោក សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីជៀសវាង មានពីការរិះគន់ និងសង្ស័យពីប្រជាពលរដ្ឋថាប្រហែលជាអាជ្ញាធរមូលដ្ឋានមានការឃុបឃិត និងបើកភ្លើងខៀវឱ្យគ្នា។

 

ប្រជាពលរដ្ឋក៏បានសុំ សំណូមពរដល់លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ ទួលគោក ផងដែរថា សូមមេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស៊ើបនិងចាត់វិធានការទប់ស្កាត់ និងចុះបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ក៏ដូចជារក្សាគម្លាត ៣កុំ ៣ការពារផងដែរ។

 

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាលោក អភិបាលខណ្ឌនឹងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងខាងលើបានជាក់ជាមិនខាន មិនឱ្យបងប្អូនប្រជាពលរដ្ឋនិងមហាជនក្នុងមូលដ្ឋានដាក់ការសង្ស័យចំពោះលោកទេថាអសមត្ថភាពចុះក្នុងការបង្ក្រាបល្បែងស៊ីសងរឺបើកភ្លើងខៀវនិងឃុបឃិតគ្នានោះទេ។

 

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ ដោយ តារា

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម